ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឥណ្ឌា
នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាម ចាកចេញពីរដ្ឋធានីហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឥណ្ឌា តាមសេចក្ដីអញ្ជើញរបស់ប្រធានព្រឹទ្ធសភាសាធារណៈរដ្ឋឥណ្ឌា លោក Mohamad Mamid Ansarin ប្រធានសភាជាន់ទាបសាធារណរដ្ឋឥណ្ឌា លោក Sumitra Mahajan។ ដំណើរទស្សនកិច្ចលើកនេះ ដើរតួនាទីដ៏សែនសំខាន់ រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងឥណ្ឌានិងវៀតណាម ក្នុងពេលដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត (១៩៧២-២០១៧)និង ១០ ឆ្នាំ បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (២០០៧-២០១៧)។
តាម VOV5 - វិទ្យុសម្លេងវៀតណាម