ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមវេទិកា៖អង្គភាពអាជីវកម្មវៀតណាម-ប្រុយណេ
ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅប្រុយណេ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញចូលរួមវេទិកាអង្គភាពអាជីវកម្មវៀតណាម-ប្រុយណេ។ នៅទីនេះ ថ្នាក់ដឹកនាំរបស់បណ្ដាក្រសួង ស្ថាប័នវៀតណាមនិងប្រុយណេ បានឧទ្ទេសនាមចំពោះអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ អំពីសក្ដានុភាព សេដ្ឋកិច្ចដែលភាគីទាំងពីរអាជសហប្រតិបត្តិការជាមួយគ្នា។ ទន្ទឹមនឹងនោះអង្គភាពអាជីវកម្ម នៃប្រទេសទាំងពីរក៏បានពិភាក្សាអំពីឱកាសវិនិយោគ និងការតភ្ជាប់សហប្រតិបត្តិការអាជីវកម្មរវាងអង្គភាពអាជីវកម្មវៀតណាម និងប្រុយណេដើម្បីជំរុញថែមទៀតទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានអោយដឹងថា៖
“ដើម្បីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងប្រុយណេអភិវឌ្ឍន៍សកសម្យ ជាមួយគោលបំណង ក៏ដូចជាសក្ដានុភាពសហប្រតិបត្តិការ ខ្ញុំស្នើអោយសហគមន៍អង្គភាពអាជីវកម្ម របស់ភាគីទាំងពីរ បង្ហាញថែមទៀត តួនាទីរបស់ខ្លួន ក្នុងការលើកកំបស់ទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឡើងកំរិតថ្មី។ ស្ដីអំពីវិស័យវិនិយោគ យើងខ្ញុំអំពាវនាវអោយអង្គភាពអាជីវកម្មប្រុយណេ វិនិយោគចូលមកវៀតណាម ក្នុងវិស័យនានាដែលភាគីមិត្តមានឧត្តមភាព។ វៀតណាមមានតម្រូវការ និងអាចបង្កលក្ខណះអោយអង្គភាពអាជីវកម្មប្រុយណេមកសហប្រតិបត្តិការ ជាមួយអង្គភាពអាជីវកម្មវៀតណាម ដើម្បីរួមគ្នាអភិវឌ្ឍន៍៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម