• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ Tran Dai Quang ចូលរួម​ពិធីរំលឹក​ខួបលើក​ទី៧០នៃទិវា​ប្រពៃណី​កម្លាំ​ង​សេនាធិការ​នគរបាល​ប្រជាជន​


ឧត្តមសេនីយ៍ឯក លោក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមថ្លែងមតិក្នុងពិធី (រូបថតៈ cand)

នាព្រឹកថ្ងៃទី១៨ ខែ​មេសា ឆ្នាំ​២០១៦ គណៈកម្មាធិការបក្ស​នគរបាលមជ្ឈឹម​ នៃ ក្រសួង​នគរបាល​វៀតណាម​បាន​រៀបចំ​ពិធីរំលឹក​ខួបលើកទី៧០នៃ​ទិវាប្រពៃណី កងកម្លាំងសេនាធិការនគរបាលប្រជាជន (ថ្ងៃទី១៨ ខែ​មេសា)។ នារយៈ​ពេល៧០​ឆ្នាំ​កន្លងទៅ កងកម្លាំងសេនាធិការនគរបាលប្រជាជន បានរីកធំធាត់ពីមួយថ្ងៃទៅ​មួយ​ថ្ងៃ និង​បំពេញ​ល្អរាល់ភា​រកិច្ច ដែលទទួលបាន រួមចំណែកសំខាន់ចូលក្នុងសមិទ្ធិរួម របស់កម្លាំងនគរបាល​ប្រជាជន។ ថ្លែង​មតិ​នៅទី​នេះ ឧត្តមសេនីយ៍ឯក​ លោក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានសំណូម​ពរកង​កម្លាំង សេនាធិការ​នគរបាល​ប្រជាជន​ប្រមូលផ្តុំ ធ្វើសេនាធិការជាមួយគណៈកម្មាធិការ​បក្សនគរបាល​មជ្ឈឹម ក្រសួង​នគរ​បាល ថ្នាក់​ដឹកនាំនគរ​បាល​គ្រប់​ជាន់ថ្នាក់ផ្សព្វផ្សាយ ផែនការសកម្មភាព សំដៅអនុវត្ត​សេចក្តី​សម្រេច​ចិត្ត​របស់​មហា​សន្និបាត​ បក្សទូទាំងប្រទេសលើកទី១២ និងក្រមច្បាប់នានា​ដែលបានរដ្ឋសភា នីតិកាល​ទី១៣អនុម័ត​ដែល​ទាក់​ទិន​ដល់​ការ​ងារធានា​សន្តិសុខ​សណ្តាប់ធ្នាប់ ផងដែរ៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top