ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាTanzania(TTXVN)
នាថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅសាធារណរដ្ឋឯកភាព Tanzania ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនា ជាមួយប្រធានរដ្ឋសភា Tanzania លោក Job Ndugai ។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Truong Tan Sang បានអបអរសាទរ លោក Job Ndugai ដែលបានជ្រើសតាំងជាប្រធានរដ្ឋសភា Tanzania និងសម្ដែងជំនឿជាក់ថា៖ ដោយតួនាទីនិងកិត្យានុភាព របស់ខ្លួន លោកប្រធានរដ្ឋសភានឹងរួមវិភាគទានយ៉ាងសកម្ម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋ លោក Truong Tan Sang បានជូនដំណឹងអំពីលទ្ធផលជំនួបចរចារជាមួយប្រធានាធិបតី លោក John Magufuli Gi ដែលក្នុងនោះសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកសិកម្ម ទូរគមនាគមន៍ និងពាណិជ្ជកម្ម។
រីឯប្រធានរដ្ឋសភា Tanzania លោក Job Ndugai បានអះអាងថា៖ Tanzania ជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូជិតស្និទ្ធិ និងសម្ដែងគោលបំណងជំរុញទំនាក់ទំនងសហប្រិតបត្តិការ ជាមួយរដ្ឋសភាវៀតណាម ដែលក្នុងនោះមានសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ។ នាថ្ងៃដដែល ប្រធានរដ្ឋ លោក Truong Tan Sang ក៏បានអញ្ជើញទៅសាកសួរសុខទុក្ខ ជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅ Tanzania ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម