05/05/2020 12:28 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ផ្ញើសារលិខិតអបអរសាទរពិធីបុណ្យវិសាខបូជាឆ្នាំ ២០២០

​ក្នុងឱកាស ពិធីបុណ្យវិសាខបូជាឆ្នាំ ២០២០ ពុទ្ធសករាជ ២៥៦៤ ប្រធាន​គណៈ​កម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុភូមិ​វៀត​ណាម​ លោក Tran Thanh Man បានផ្ញើសារលិខិតជូនព្រះសង្ឃ ជនរួមជាតិ ពុទ្ធបរិស័ទ ឧបាសក ឧបាសិការ​ទាំងអស់​នៅវៀត​ណាម។
 
នៅក្នុងសារលិខិត​នេះ លោក Tran Thanh Man បានលើកសរសើរចំពោះ​រាល់​ការចូល​រូម​ចំណែក​ដ៏ធំធេង​របស់​សមាគម​ពុទ្ធសាសនាវៀតណាមនិងជនរួមជាតិពុទ្ធបរិស័ទនៅទូទាំងប្រទេស និងក្រៅប្រទេស ក្នុងបរិបទនៃ​ជំងឺរាត​ត្បាត​ COVID-19 ដូចនាបច្ចុប្បន្ននេះ។ ពិធីបុណ្យវិសាខបូជាឆ្នាំ នេះក៏នឹងប្រព្រឹត្តិទៅ រួមជា​មួយ​ព្រឹត្តិការណ៍​​ប្រវត្តិសាស្ត្រ នយោបាយដ៏សំខាន់ៗ របស់ប្រទេសជាតិ និងប្រជាជាតិដូចជា៖ ពិធីរំលឹកខួបលើកទី ៤៥ នៃទិវារំដោះ​វៀតណាមភូមិភាគខាងត្បូង; លើកទី ១៣៤ នៃទិវាពលកម្មអន្តរជាតិ; លើកទី ១៣០ នៃទិវាកំណើត​របស់​លោក​ប្រធានហូជីមិញ និងមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតតំណាងទូទាំងប្រទេស។ ដូច្នេះ​ហើយ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ​មានគោល​បំណង​ចង់ឲ្យសមាគម​ពុទ្ធសាស​នា​វៀត​ណាម​ ព្រះសង្ឈ និងជនរួមជាតិពុទ្ធបរិស័ទ បន្តពង្រីកនូវកម្លាំងនៃផែនមហាសាមគ្គីជនជាតិ និងក្តី​មេត្តា​ករុណា​របស់​ព្រះពុទ្ធ​ ដើម្បីជំនះពុះពារលើរាល់ការលំបាក យកឈ្មះលើជំងឺរាតត្បាត COVID – 19 អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ ធានាការពារជាតិ និងសន្តិសុខក៏ដូចជាលើក​កំពស់ឋានៈរបស់ប្រទេសជាតិផ​ងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ