29/03/2020 17:44 GMT+7 Email Print Like 0

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ៖ ប្រជាជនរដ្ឋធានីគប្បីនឹងនរចិត្ត ទុកចិត្តនិងជឿជាក់ទៅលើបណ្តាវិធានការណ៍បង្ការនិងទប់ស្កាត់ COVID-19

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំង COVID-19 នៃទីក្រុង នារសៀលថ្ងៃទី ២៧ ខែមីនា លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានសង្កត់ធ្ងន់ថា ទីក្រុងគប្បីម្ចាស់ការរកឃើញអ្នកឆ្លងជំងឺដើម្បីដាក់ឲ្យនៅដាច់ដោយឡែកទាន់ពេលវេលា។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ៖ ប្រជាជនរដ្ឋធានីគប្បីនឹងនរចិត្ត ទុកចិត្តនិងជឿជាក់ទៅលើបណ្តាវិធានការណ៍បង្ការនិងទប់ស្កាត់ COVID-19


លោក Nguyen Duc Chung បានស្នើឲ្យអង្គភាពនានា ជំរុញការយកសំណាកធ្វើតេស្ត ហើយថ្នាក់ដឹកនាំស្រុក សង្កាត់នានា មិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីទីក្រុងទេ ដោយត្រៀមខ្លួនជាស្រេច នៅពេលមានសំណូមពរចាំបាច់។ ទន្ទឹមនឹងនេះ លោកក៏បានស្នើឲ្យប្រជាជននឹងនរចិត្ត រក្សាភាពស្ងប់ស្ងាត់និងមានការជឿជាក់លើវិធានការបង្ការនិងទប់ស្កាត់ COVID-19 ដែលរដ្ឋាភិបាលនិងទីក្រុងកំពុងអនុវត្តសព្វថ្ងៃនេះ។ លោក Nguyen Duc Chung អញ្ជើញផ្តល់អនុសាសន៍ថា៖ “រយៈពេលពីរសប្តាហ៍ខាងមុខគឺជា ២ សប្តាហ៍កំពូលដែរ។ ហេតុដូច្នេះ យើងត្រូវតែយកចិត្តទុកដាក់ខ្លាំងជាងមុន ដើម្បីឆ្លើយតបនឹងការបង្ការនិងទប់ស្កាត់ជំងឺបាន។ ខណៈពេលដែលយើងទទួលបានការចូលរួមគាំទ្រនិងការស្រុះចិត្តគំនិតពីប្រជាជន យើងពិតជានឹងកាត់បន្ថយនិងរាំងស្កាត់ការឆ្លងរាលដាលនៅក្នុង សហគមន៍"៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ