• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Kim Jong-un បានបញ្ចប់ដោយល្អប្រសើរនូវដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម


 លោកប្រធានកូរ៉េខាងជើង Kim Jong-un គោរពលាប្រជាជនខេត្ត Lang Son ដែលមកជូនដំណើរ 

 នារសៀល​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ប្រធានបក្សពលកម្មកូរ៉េខាងជើង ប្រធានគណៈ កម្មាធិការ​ជាតិ​នៃ​សាធារណ​រដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ លោក Kim Jong-un និងគណៈប្រ​តិភូជាន់ខ្ពស់នៃសាធា រណរដ្ឋ ប្រជាធិបតេ​ ប្រជាមានិតកូរ៉េបានអញ្ជើ​ញឡើងរថភ្លើង  វិលត្រឡប់មកប្រទេស​វិញ បញ្ចប់​ដោយ​ល្អប្រ​សើរ​នូវ​ដំណើរ​ទស្សន​កិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម។

ជូន​ដំណើរលោកប្រធាន Kim Jong-un នៅស្ថានីយ៍រថភ្លើង Dong Dang នៃខេត្ត Lang Son មានវត្តមានលោក Vo Van Thong ប្រធានគណៈកម្មាធិការឃោសនាមជ្ឈិម ថ្នាក់ដឹកនាំការិយាល័យរដ្ឋាភិបាលនិងក្រសួង ស្ថាប័ន​មជ្ឈិម​មួយ​ចំនួននិងខេត្ត Lang Son  រួមទាំងប្រជាជនច្រើន​កុះករ​ផងដែរ។

លោកប្រធាន Kim Jong-un បានអញ្ជើញថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអគ្គលេខាបក្ស  ប្រធាន​រដ្ឋ​វៀត​ណាម Nguyen Phu Trong និងថ្នាក់ដឹកនាំបក្ស រដ្ឋ ក៏ដូចជាប្រជាជនវៀតណាម ដែលបាន​ទទួល​បដិសញ្ឋារ​កិច្ច​ដ៏ក​ក់ក្តៅនិងមិត្តភាពបំផុតចំពោះរូបលោកប្រធានផ្ទាល់និង​គណៈប្រតិភូ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top