07/03/2019 09:29 GMT+7 Email Print Like 0

ប្រទេសវៀតណាមមានតំណាងចំនួន ៥ នាក់ ជាប់ក្នុងបញ្ជីរាយមានមហាសេដ្ឋីឆ្នាំ ២០១៩ របស់ Forbes

ប្រធាន​ក្រុមប្រឹក្សាភិបាល Vingroupលោក Pham Nhat Vuong មានទ្រព្យសម្បត្តិប្រមាណ ៦,៦ ពាន់លាន​ដុល្លារ​អាមេរិក​ ហើយជាប់ចំណាក់​ថ្នាក់លេខ ២៣​៩ នៅលើពិភ​ពលោក​។ ​នាថ្ងៃទី៥ ខែមីនា ឆ្នាំ​២០១៩​ ទស្សនាវដ្តី Forbes ដីល្បី​ល្បាញបាន​ប្រកាសបញ្ជីរៀបចំណាក់ថ្នាក់​មហាសេដ្ឋីពិភពលោកឆ្នាំ២០១​៩។ បញ្ជី​រាយ​នាម​នេះ​បាន​លើក​កិត្តិសព្ទ​មហាសេដ្ឋី​វៀត​ណាមចំនួន ៥ រូប។ ក្នុងនោះ ប្រធានក្រុ​មប្រឹក្សាភិបាល Vingroupលោក P​ham Nhat Vuong ដែលមានទ្រព្យសម្បត្តិប្រមា​ណ ៦,៦ពាន់លានដុល្លារអាមេរិក ហើ​យជាប់ចំណាក់ថ្នាក់លេខ ២៣៩ នៅ​លើ​ពិភព​លោ​ក។ លោកស្រី Nguyen Thi Phuong T​hao នាយិការប្រតិបត្តិ Vie​tjet Air មានទ្រព្យសម្បត្តិ ​២,៣ ពាន់​លាន​​ដុល្លារ​អាមេរិក ហើយជាប់ចំណាក់ថ្នាក់លេខ ​១០០៨ នៅលើពិភពលោក។ ប្រធានក្រុ​មប្រឹក្សាភិបាល T​haco ​លោកTran Ba Duong មានទ្រព្យសម្បត្តិ ១​,៧ ពាន់លានដុល្លារអាមេរិក ​ហើយជាប់ចំណាត់ថ្នាក់លេខ ១​៣៤៩ នៅ​លើ​ពិភព​លោក។ ក្រៅពីនេះ គឺ ប្រធានក្រុ​មប្រឹក្សាភិបាល Masan ​លោកNguyen​ Dang Quang និង ប្រធា​នក្រុម​ប្រឹក្សាភិបាល​ ​Techcombank លោក Ho Hung Anh៕​
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ