
ប្រទេសថៃទទួលភ្ញៀវវៀតណាមទី១លាន
ភ្ញៀវទេសចរវៀតណាមទៅកាន់ប្រទេសថៃក្នុងឆ្នាំ ២០១៨ បានជាប់ជាភ្ញៀវទី១លាន នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨។ អ្នកស្រី Duong Thu Trang មកពីទីក្រុងហាណូយនៅលើជើងហោះហើរ លេខ TG561 នៃក្រុមហ៊ុនអាកាសចរណ៍ Thai Airways International នៅថ្ងៃទី ១៣ ខែធ្នូ បានទទួលពានរង្វាន់ពិសេស រួមទាំងកញ្ចប់ទួរទេសចរណ៍សម្រាប់មនុស្សពីរនាក់ សំបុត្រយន្តហោះទៅវិញទៅមកសម្រាប់មនុស្សពីរនាក់ និងប័ណ្ណអំណោយ មានតម្លៃ ១០ ពាន់បាត (ស្មើនឹង ៣៥០ ដុល្លារអាមេរិក) ។ នៅពេលទទួលសំនួរអំពីផែនការអភិវឌ្ឍន៍ទីផ្សារទេសចរណ៍ វៀតណាមសម្រាប់ឆ្នាំ២០១៩ នាយករងផ្នែកទីផ្សារអន្តរជាតិទទួលបន្ទុកតំបន់អាស៊ីនិងប៉ាស៊ីហ្វិកខាងត្បូង នៃអគ្គនាយកដ្ឋានទេសចរណ៍ថៃ លោក Chanttan Kunjara Na Ayudhya បានលើកឡើងថា៖ “យើងខ្ញុំនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនទេសចរណ៍និងក្រុមហ៊ុនអាកាសចរ ណ៍នានាដើម្បីទាក់ទាញភ្ញៀវទេសចរវៀតណាមកាន់តែច្រើន ទៅកាន់ប្រទេសថៃ។ ហើយយើងខ្ញុំមានជើងហោះហើរច្រើនដល់ប្រទេសថៃ ប៉ុន្តែនៅមានឱកាសជាច្រើន ដើម្បីបង្កើនចំនួនជើងហោះហើរ ដោយហេតុនេះពង្រឹងការតភ្ជាប់និងជម្រុញភ្ញៀវទេសចរវៀតណាម ទៅកាន់ប្រទេសថៃនិងផ្ទុយទៅវិញ។”
ប្រទេសថៃគឺជាទិសដៅទេសចរណ៍មួយដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរ វៀត ណាម ដោយមានជើងហោះហើរថោកជាច្រើនរវាងវៀតណាមនិងថៃ។ នៅឆ្នាំ ២០១៧ ប្រទេសថៃបានទទួលភ្ញៀវទេសចរចំនួន ៩៧០.០០០ នាក់មកពីប្រ ទេសវៀតណាម ដែលរួមចំណែកយ៉ាងសំខាន់ដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសពោរពេញដោយវត្តមួយនេះ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម