07/02/2019 10:26 GMT+7 Email Print Like 0

ប្រទេសជាច្រើនមានគោលបំណងចង់ទទួលពលករវៀតណាម

ក្នុងឆ្នាំ២០១៩ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បន្តដំណើរការដំណោះស្រាយសំដៅរក្សាស្ថិរភាព​និងពង្រីកការនាំពលករទៅធ្វើការនៅឯបរទេសតាមកិច្ចសន្យា។

លោក Nguyen Gia Liem អនុប្រធាននាយកដ្ឋាន គ្រប់គ្រងពលករនៅឯបរទេសនៃក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច បានអោយដឹងថា៖

នាបច្ចុប្បន្ន មានប្រទេសជាច្រើនកំពុងយកចិត្តទុកដាក់ដល់ការទទួល ពលករវៀតណាមដូចជាប្រទេសនៅតំបន់អឺរ៉ុបខាងកើត។ ក្រៅពីនោះ មានប្រទេសមជ្ឈឹមបូព៌ាមួយចំនួនក៏យកចិត្តទុកដាក់ដល់ពលករវៀតណាមផងដែរ ដូចជាប្រទេសគុយវ៉ែតនិងអេមីរ៉ាត អារ៉ាប់រួម ក៏បានលើកសំណើរជាមួយយើងខ្ញុំ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការទទួលពលករវៀតណាម”។

ឆ្នាំ២០១៨ជាឆ្នាំទី៥ជាបន្តបន្ទាប់ដែលបរិមាណពលករវៀតណាមទៅធ្វើការនៅឯបរទេសបានហួសពីកម្រិត ១ សែន​នាក់ក្នុងមួយឆ្នាំ ដោយមានពលករសរុបចំនួន១សែន ៤ ម៉ឺននាក់ ដែលហួសពី ៣០% បើធៀបនឹងផែនការ​ដំ​បូង៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ