• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រតិបត្តិការពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល


អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖ THX/TTXVN)
 

អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងអគ្គលេខាធិការដែលកំពុងកាន់អំណាចរបស់អង្គការនេះលោក Antonio Guterres រួមជាមួយអ្នកនយោបាយនិងអ្នកប្រាជ្ញជួរមុខគេ កាលពីថ្ងៃទី ៦ ខែវិច្ឆិកា បានចេញសេចក្តីអំពាវនាវរួម ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការពហុភាគីនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាបញ្ហាឆ្លងដែនដទៃទៀត។

ក្នុងពិធីបើកវេទិកា« Jeju ដើម្បីសន្តិភាពនិងវិបុលភាព» ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ អ្នកចូលរួមទាំងអស់បានសង្កត់ធ្ងន់លើតម្រូវការជាចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ដែលធ្លាប់ត្រូវបានរិចរិលដោយសារការប្រកួតប្រជែងអំណាចដ៏សាហាវរវាងប្រទេសមហាអំណាច លទ្ធិជាតិនិយម លទ្ធិគាំពារនិយម និងលទ្ធិឯកតោភាគីនិយមនៅក្នុងតំបន់មួយចំនួននៅលើពិភពលោកផងដែរ។

នៅក្នុងសារមួយតាមរយៈវីដេអូ ដែលបានផ្ញើទៅកាន់ពិធីបើកវេទិកាប្រចាំឆ្នាំដូចពោលខាងលើនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Guterres បានសង្កត់ធ្ងន់ថា “កិច្ចសហប្រតិបត្តិការគឺជាមូលដ្ឋានគ្រឹះដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនៅគ្រប់យុគ្គសម័យ នោះគឺជាសកម្មភាពដើម្បីសន្តិភាព ;ការពង្រីកសុខាភិបាលសម្រាប់ប្រជាជនទាំងមូល; អនុវត្តគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និងទប់ស្កាត់គ្រោះមហន្តរាយ និងវិបត្ដិទាំងអស់»៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កំណែទម្រង់ស្ថាប័ន ដោះស្រាយចំណុចកកស្ទះ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល

កំណែទម្រង់ស្ថាប័ន ដោះស្រាយចំណុចកកស្ទះ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល

នៅក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលជាប្រចាំក្នុងខែមករា ឆ្នាំ២០២៦ ដែលបានធ្វើឡើងនាថ្ងៃទី៤ ខែកុម្ភៈ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ង្វៀន ថាញ់ទូ បានផ្តល់ព័ត៌មានអំពីកំណែទម្រង់ស្ថាប័នដែលមានគោលបំណងលុបបំបាត់ "ចំណុចកកស្ទះ" សម្រាប់អាជីវកម្មនិងមូលដ្ឋានក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល។

Top