27/07/2021 16:22 GMT+7 Email Print Like 0

ប្រជាជននៅទីក្រុងហូជីមិញមិនត្រូវបានអនុញ្ញាតឱ្យចេញទៅក្រៅក្រោយម៉ោង ១៨ ល្ងាចដល់ម៉ោង ៦ ព្រឹកនៅថ្ងៃបន្ទាប់

នាយប់ថ្ងៃទី ២៥ ខែកក្កដា គណៈកម្មាធិការបក្សទីក្រុងហូជីមិញ នីតិកាលទី ១១ អាណត្តិ ២០២០ - ២០២៥ បានបើកសន្និសីទបើកទូលាយលើកទី ៧ តាមអ៊ិនធឺរណែត ដោយផ្តោតការពិភាក្សាលើដំណោះស្រាយដើម្បីគ្រប់គ្រងនិងទប់ស្កាត់ជំងឺកូវីដ-១៩។

ទិដ្ឋភាពទូទៅនៃសន្និសីទចេញផ្សាយពីគណៈកម្មាធិការបក្សទីក្រុង កាលពីល្ងាចថ្ងៃទី ២៥ ខែកក្កដា (រូបថត៖ dangcongsan.vn)



ថ្លែងមតិបើកសន្និសីទ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Van Nen បានសង្កត់ធ្ងន់អំពីភាពចាំបាច់ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសារាចរណែនាំលេខ ១៦។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២៧ ខែមេសាដល់ថ្ងៃទី ២៥ ខែកក្កដា ទីក្រុងបានកត់ត្រាករណីឆ្លងកូវីដ ១៩ ជាង ៤៥.០០០ នាក់។ ក្នុងអំឡុងពេល ១៧ ថ្ងៃអនុវត្តន៍វិធានការរក្សាគម្លាតសុវត្ថិភាពសង្គម តាមសារាចរណែនាំលេខ ១៦ ទីក្រុងហូជីមិញបានរកឃើញអ្នកជំងឺកូវីដ ១៩ ជិត ៤៧.០០០ នាក់ ដែលភាគច្រើនត្រូវបានកត់ត្រានៅក្នុងតំបន់បិទខ្ទប់ឬតំបន់សម្រាប់ធ្វើចត្តាឡីស័ក។  លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថា៖ “ដើម្បីអនុវត្តន៍សារាចរណែនាំឱ្យមានប្រសិទ្ធិភាពបំផុតប្រជាជនម្នាក់ៗ ត្រូវចេញបទបញ្ជាសម្រាប់ខ្លួនឯង ហើយត្រូវតែអនុវត្តន៍តាមអោយបានម៉ឺងម៉ាត់ ដោយប្រជាជនមួយនៅដាច់ដោយឡែកពីប្រជាជនមួយ គ្រួសារមួយនៅដាច់ដោយឡែកពីគ្រួសារមួយ ផ្ទះមួយនៅដាច់ដោយឡែកពីផ្ទះមួយ។ ចាប់ពីយប់ថ្ងៃទី ២៦ ខែកក្កដា ប្រជាជនមិនត្រូវអនុញ្ញត្តិឲ្យចេញទៅក្រៅ ក្រោយម៉ោង ៦ ល្ងាច ជាដាច់ខាត។ រាល់សកម្មភាពរបស់ទីក្រុងត្រូវបានផ្អាកជាបណ្តោះអាសន្ន លើកលែងតែក្នុងករណីសង្គ្រោះបន្ទាន់និងតាមការសម្របសម្រួលនៃការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ