• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនទីក្រុងហូជីមិញនិងឥណ្ឌារឹតបន្តឹងចំណងសាមគ្គីភាព និងមិត្តភាព


 ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ TTXVN)
 

នា​រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ សហការ​ជាមួយ​សាក​ល​វិទ្យាល័យ​វិទ្យាសាស្ត្រ​ - សង្គមនិងមនុស្សសាស្ត្រ និងសាកលវិទ្យាល័យជាតិហូជីមិញ បានរៀបចំ​ឡើង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី ៧២ នៃទិវាបុណ្យឯករាជ្យភាពនៃសាធារណរដ្ឋឥណ្ឌា (ថ្ងៃទី១៥ សីហា ឆ្នាំ១៩៤៧ - ថ្ងៃទី១៥ ខែសីហា​ ឆ្នាំ២០១៩) ព្រមទាំងអបអរសារទរគណៈប្រតិភូនៃអង្គការសន្តិភាពនិងសាមគ្គីភាពឥណ្ឌា (AIPSO) ដែល​មក​បំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ។
 
ថ្លែងក្នុង​ពិធីនេះលោក Huynh Thanh Lap ប្រធានសមាគមមិត្តភាពទីក្រុងហូ ជីមិញវៀតណាម - ឥណ្ឌា​បាន​សង្កត់​ធ្ងន់​លើអត្ថន័យនៃថ្ងៃទី ១៥ ខែសីហាឆ្នាំ ១៩៤៧ ក្នុងប្រវត្តិសាស្ត្រឥណ្ឌា ដោយគូស​សញ្ញា​អំពី​ការ​បង្កើត​ឡើង​រដ្ឋ​ឯករាជ្យមានអធិប តេយ្យមួយរបស់ឥណ្ឌា ដែលបើកដំណើរការកសាងប្រទេសឥណ្ឌាទៅជាប្រទេសអភិ វឌ្ឍន៍​ វិបុលភាព ទំនើប និងក្លាយទៅជាប្រទេសមហា​អំណាច​មួយ​ដែល​មាន​ឥទ្ធិពល​ដ៏ខ្លាំង​ក្លាក្នុង​តំបន់​និង​ពិភព​លោក​ដូចស​ព្វថ្ងៃផងដែរ។
 
រីឯខ្លួនវិញ លោក Sr​ikar Reddy អគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា វៀតណាមជា​សសរទ្រូង​ដ៏រឹងមាំ​មួយនៅ​ក្នុង​គោលនយោបាយឆ្ពោះទៅទិសខាងក​កើតរបស់ឥណ្ឌា។ ទំនាក់ទំន​ងឥណ្ឌា - វៀត​ណាម​ ដែលត្រូវបានកសាងនិងពួនជ្រុំដោយថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ កំពុងមានការរីក ចម្រើន​​ដោយ​ឈរលើមូលដ្ឋាននៃការជឿទុក​ចិត្តគ្នាទៅវិញទៅមក ក៏​ដូចជាមាន​ទស្សនៈ​រួមអំពី​បញ្ហានានា​ក្នុងតំបន់​និងអន្តរជាតិ​ផង​ដែរ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top