23/09/2019 09:01 GMT+7 Email Print Like 0

ប្រឆាំងសំរាមប្លាស្ទិចដែលបន្លិច នៅមហាសមុទ្រ។

ជា​រៀង​រាល់​ឆ្នាំ ប្រទេសវៀតណាម​បាន​បោសចោល​សំរាម​ប្លាស្ទិចទម្លាក់​​ចូលក្នុងទឹក​មហាសមុទ្រ​ប្រហែល ០,២៨ ដល់ ០,៧៣​ លាន​តោន ស្មើនឹង ៦% លើពិភពលោក ឈរពីក្រោយគឺ​ប្រទេសចិន ប្រទេសឥណ្ឌូនេស៊ី និង​ប្រទេស​ហ្វីលីពីន…នេះពិត​ជា​សញ្ញាគួរឲ្យ​ប្រកាស​អាសន្ន​អំពី​​“​ស្ថានភាព​​កខ្វក់ពណ៌ស” ដោយសារ​សំរាម​ប្លាស្ទិច​​បាន​បោសចោល​ចូល​ក្នុង​ទឹក​​សមុទ្រនៅវៀតណាម។ រួមជាមួយ​បណ្តា​ប្រទេសផ្សេងៗ លើពិភពលោក វៀតណាម​កំពុង​ប្តេជ្ញាចិត្ត​កាត់​បន្ថយ​ស្ថានភាព​បោសចោល​សំរាម​ប្លាស្ទិច​ចូល​ក្នុង​ទឹក​សមុទ្រ។ រដ្ឋាភិបាល​បាន​អំពាវនាវ​ប្រជាជន​ទាំងឡាយ និង​ខិតខំប្រឹង​ប្រេង​​ ​វៀតណាម​នឹង​​មិន​ប្រើប្រាស់​​ប្លាស្ទិច​​​ដែល​ប្រើប្រាស់តែម្តង​គត់។

សម្រែកសុំជួយពីឆ្នេរសមុទ្រដែលបានបំពុលដោយប្លាស្ទិច

ឃុំជិតសមុទ្រទាំងបី រួមមាន៖ ឃុំដាឡុក (Da Loc) ឃុំងឹឡុក (Ngu Loc) ឃុំមីញឡុក (Minh Loc) នៃស្រុកហៅឡុក (Hau Loc) ខេត្តថាញហ័រ (Thanh Hoa) ដែលជាគំរូអំពីការបំពុលដោយប្លាស្ទិច។ នៅទីនោះ សំរាមវត្តមាននៅគ្រប់ទិសទី ជាពិសេសក្នុងព្រៃលិចទឹកប្រៃការពារជិតឆ្នេរសមុទ្រ។ ជារៀងរាល់ឆ្នាំ នៅពេលជលសីមាកើនឡើង ឬរលកបោកច្រាំង ថង់ប្លាស្ទីច សំបកបាវ ដបទឹក សំណាញ់រហែក…មកពីសមុទ្រអណ្តែតដល់ពេញឆ្នេរសមុទ្រ ជាប់នៅលើមែកឈើ ហើយបក់បោកតាមខ្យល់ ដែលមើលទៅគួរឲ្យសង្វេគណាស់។

ការបំពុលដោយប្លាស្ទិចបានក្លាយទៅជាបញ្ហាក្តៅហើយ និងបានជាការសាកល្បងទីពីរចំពោះបរិស្ថានពិភពលោក មុននោះគឺការប្រែប្រួលអាកាសធាតុ។


ចំពោះទីក្រុងដាណាំង (Da Nang) ទីក្រុងទេសចរណ៍សមុទ្រល្បីឈ្មោះលើពិភពលោកក៏មិនអាចជៀសវាងពីបញ្ហាសំរាម។ មរិមាណភ្ញៀវទេសចរណនិងនាវានេសាទ ថែមទាំង សំរាមពីសមុទ្របោកនិងអណ្តែតដល់ឆ្នេរសមុទ្រ ដែលធ្វើឲ្យកំពង់ផែត្រី ថក្វាង (Tho Quang) ឧបទ្វីបសើនត្រា (Son Tra) និងបណ្តារមណីយដ្ឋានស្រស់ស្អាតផ្សេងៗទៀត ដូចជា ឆ្នេរសមុទ្រ មីខេ (My Khe) ណននឿក (Non Nuoc) ង្វៀនតឹតថាញ (Nguyen Tat Thanh) កំពុងប្រឈមមុខនឹងស្ថានភាពបំពុលដោយប្លាស្ទិចយ៉ាងធ្ងន់ធ្ងរ ផងដែរ។


កម្មាភិបាលនៃគណៈកម្មការមណ្ឌលអភិរក្សសមុទ្រ គូឡាវចាម (ទីក្រុងហយអាន (Hoi An) –  ខេត្ត ក្វាងណាម (Quang Nam) )  មុជទឹកសមុទ្រ ដើម្បី ស្រាវជ្រាវបរិស្ថាន និងប្រមូលសំរាមបន្លិចនៅសមុទ្រ ដើម្បី ការពារនូវការរីកចំរើនរបស់ផ្កាថ្ម និងស្មៅសមុទ្រ។ រូបថត៖ តឹតសើន


ឃុំសមុទ្រ ឃុំដាឡុក (Da Loc) ស្រុកហៅឡុក (Hau Loc) ខេត្តញហ័រ (Thanh Hoa)  បន្ទាប់ពីជលសីមាកើនឡើង ឬរលកធំ
បោក ថង់ប្លាស្ទីច សំបកបាវធ្វើពីជ័រជាច្រើន មកពីសមុទ្រអណ្តែតដល់ឆ្នេរនិងជាប់ទៅលើមែកឈើ ដែលមើលឃើញ
ទៅគួរឲ្យសង្វេគណាស់។ រូបថត៖ តឹតសើន



កំពង់ផែត្រី ថក្វាង  (Tho Quang) ទីក្រុង ដាណាំង (Da Nang) បានរៀបចំឲ្យសណ្តាប់ធ្នាប់ ប៉ុន្តែសំរាមប្លាស្ទិចនៅតែពោរពេញ
ដែលជៈឥទ្ធពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាជនរស់នៅជុំវិញផ្សារ។ រូបថត៖ តឹតសើន



សំរាមប្លាស្ទិចបានបោសចោលក្នុងតំបន់ប្រជាជនរស់នៅជិតឆ្នេរសមុទ្រ ម៉ឹនក្វាង សើនត្រា ទីក្រុងដាណាំង (Mon Quang -Son Tra -Da Nang)។ រូបថត៖ ថាញហ័រ


សំរាមប្លាស្ទិចបានបោសចោលពេញកំពង់ផែត្រី ថក្វាង (Tho Quang) ទីក្រុង ដាណាំង (Da Nang)។ រូបថត៖ តឹតសើន


សំរាមប្លាស្ទិចបណ្តែតលើផ្ទៃទឹកសមុទ្រម៉ឹនក្វាង សើនត្រា ទីក្រុងដាណាំង (Mon Quang  -Son Tra  -Da Nang)។
រូបថត៖ តឹតសើន


មមៃជាប់ក្នុងអារម្មណ៍ខ្លាំងបំផុតគឺតំបន់ ដាដែន (Da Den) តំបន់ថ្មស្រស់ស្អាតអស្ចារ្យ កំបាំងដោយចង្កេះភ្នំស្ថិតនៅខាងជើងនៃឧបទ្វីបសើនត្រា (Son Tra) ។ សំរាមបណ្តែតពីទ្វារទន្លេហាន (Han)  ថែមទាំងសំរាមមកពីរលកសមុទ្របក់បោក ដែលគ្របដណ្តប់ភ្នំមួយចំហៀង ផងដែរ។ ថង់ប្លាស្ទិច សំបកបាវ ដបជ័រ ស្បែកជើង សំណាញ់រហែក ខ្សែ ទាំងបំណែករបស់ទូក បំពង់ជ័រ…បានរលោកបក់បោកនិងបណ្តែតនៅលើឆ្នេរសមុទ្រ ហើយជាប់ក្នុងចន្លោះថ្ម។ 

នាថ្ងៃទី ២២ ខែមិថុនា នៅសន្និសីទ ASEAN កំពូលលើកទី ៣៤ វៀតណាមរួមជាមួយបណ្តាសមាជិកនៃ ASEAN បានឯកភាពនិងអនុម័ត សេចក្តីប្រកាសបាងកក ស្តីពីការប្រឆាំងនឹងការបោសចោលសំរាមចេញនៅសមុទ្រ ក្នុងតំបន់ ASEAN និងគម្រោងសកម្មភាពរបស់ ASEAN អំពីសំរាមនៅសមុទ្រ។

សូម្បីតែនៅតំបន់បំរុងទុកធាតុអាកាសពិភពលោក កូឡាវចាម (Cu Lao Cham) (ទីក្រុងហុយអាន ខេត្តក្វាងណាម) (Hoi An-Quang Nam) ដែលបានការពារយ៉ាងតឹងរឹង ប៉ុន្តែក៏មានការបោសចោលសំរាមយ៉ាងខ្ជះខ្ជាយ។ លោកស្រី ង្វៀនធីហុងធុយ (Nguyen Thi Hong Thuy)  កម្មាភិបាលវ័យក្មេងម្នាក់ ដែលកំពុងធ្វើការនៅការិយាល័យត្រួតពិនិត្យនៃគណៈកម្មការគ្រប់គ្រងតំបន់អភិរក្សសមុទ្រ គូឡាវចាម (Cu Lao Cham) បាននិយាយឲ្យដឹងថា៖ សំរាមប្លាស្ទិចបានបំផ្លិតបំផ្លាញដល់ការរីកចំរើននៃផ្កាថ្ម ស្មៅសមុទ្រនិងអណ្តើករស់ក្នុងទឹកសមុទ្រ។ មុខសញ្ញាទាំងឡាយនេះមានតំលៃពិសេស ដូច្ចេះតំបន់អភិរក្សកំពុងយកអស់កម្លាំងកាយចិត្ត ដើម្បីស្រាវជ្រាវ និងការពារ។

គឺប្រទេសមួយជិតសមុទ្រ និងមានឆ្នេរសមុទ្រប្រវែងជាង ៣២០០គីឡូម៉ែត្រ ទ្វារសមុទ្រចំនួន ១១២ វៀតណាមមានប្រៀបខ្លាំងជាច្រើន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ប៉ុន្តែនេះក៏ជាសម្ពោធមួយចំពោះអាជ្ញាធរនិងប្រជាជន​ សម្រាប់ការដោះស្រាយសំរាមប្លាស្ទិច ( សំរាមនៅសមុទ្រភាគច្រើនមកពីដែនគោកស្មើ ៨០%) ។


នាថ្ងៃទី ២២ ខែមិថុនា នៅសន្និសីទ ASEAN កំពូលលើកទី ៣៤ វៀតណាមរួមជាមួយបណ្តាសមាជិកនៃ ASEAN បានឯកភាពនិងអនុម័ត សេចក្តីប្រកាសបាងកក ស្តីពីការប្រឆាំងនឹងការបោសចោលសំរាមចេញនៅសមុទ្រ ក្នុងតំបន់ ASEAN និងសកម្មភាពគ្រោងរសប់ ASEAN អំពីសំរាមបាន នៅសមុទ្រ។ 


វៀតណាមកំពុងប្តេជ្ញាចិត្តកាត់បន្ថយ “ភាពកខ្វក់ប្លាស្ទិច”
 

ផ្ទះនានាដាក់កម្រិតបោសចោលសំរាមប្លាស្ទិច មនុស្សជាច្រើននាក់ប្រឆាំងនឹងការបំពុលសំរាមប្លាស្ទិច ថែមទាំង សង្គមឈានទៅដល់ការដែលមិនប្រើប្រាស់និងបោសចោលសំរាមប្លាស្ទិច។ ខិតខំដល់ឆ្នាំ ២០២១ បណ្តាហាង ផ្សារនិងផ្សារទំនើប ស្ថិតនៅទីក្រុងធំៗ នឹងមិនប្រើប្រាស់វត្ថុធ្វើពីជ័រដែលប្រើប្រាស់ម្តងគត់ទេ។ 

នោះគឺជាការអំពាវនាវនិងសំណើជាខ្លាំងក្លានិងប្តូរប្តេជ្ញរបស់លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ក្នុងពិធីបើក យុទ្ធនាការទូទាំងប្រទេស “ចលនាប្រឆាំងនឹងសំរាមប្លាស្ទិច” ទើបរៀបចំនៅទីក្រុងហាណូយនាថ្ងៃទី ៩ ខែមិថុនានេះ។ 
សេចក្តីអំពាវនាវនេះទទួលបានការគាំទ្រពេញទំហឹងពីប្រជាជន និងរីក​រាល​ដាល​យ៉ាងខ្លាំងក្នុងសហគមន៍។


ក្រសួងធម្មជាតិនិងបរិស្ថានបាននិយាយឲ្យដឹងថា៖ ក្រសួងនេះកំពុងកសាងគម្រោងការណ៍រួមស្តីពីការគ្រប់គ្រងសំរាមប្លាស្ទិច ដែលជម្រាបជូនលោកនាយករដ្ឋមន្ត្រី ដើម្បីពិចារណា នាឆ្នាំ២០១៩នេះ។ ក្រសួងនិងផ្នែកពាក់ព័ន្ធក៏បានត្រួតពិនិត្យនិងធ្វើឲ្យសុក្រិតបទបញ្ញត្តិ គោលនយោបាយ សំដៅកាត់បន្ថយការប្រើប្រាស់ផលិតផលធ្វើ​ពីជ័រដែលប្រើប្រាស់ម្តងគត់ ហើយឈានទៅដល់ឈប់ការនាំចូលនូវផលិតថង់ប្លាស្ទិចដែលពិបាករំសាយ។


ក្រុមយុវជនស្ម័គ្រចិត្ត រៀបចំសំរាមសើនត្រា រួមដៃនិងប្រមូលសំរាមប្លាស្ទិច នៅឆ្នេរសមុទ្រ ដាដែន (Da Den)
សើនត្រា (Son Tra) ទីក្រុងដាណាំង (Da Nang)។ រូបថត៖ តឹតសើន

យុវជនរស់នៅទីក្រុងដាណាំង(Da Nang) រួមមានយុវជនស្ម័គ្រចិត្តចំនួន ៥០០ នាក់ តែងតែប្រមូលនិងសម្អាតសំរាម នៅលើឆ្នេរសមុទ្រជិតឧបទ្វីបសើនត្រា (Son Tra) ទីក្រុង ដាណាំង (Da Nang)។ រូបថត៖ ថាញហ័រ


ភ្ញៀវទេសចរណ៍រួមជាមួយប្រជាជនដាណាំង ប្រមូលសំរាម នៅឆ្នេរសមុទ្រ ង្វៀនតឹតថាញ (Nguyen Tat Thanh) ទីក្រុង ដាណាំង (Da Nang)។
រូបថត៖ តឹតសើន



លោក Callan Meyer ជនជាតអាហ្វីកម្នាក់កំពុងប្រមូលសំរាមប្លាស្ទិច នៅឆ្នេរសមុទ្រ ដាដែន (Da Den) សើនត្រា
(Son Tra) ទីក្រុងដាណាំង (Da Nang)។ រូបថត៖ តឹតសើន



យុវជនដាណាំង ត្រាំខ្លួនក្នុងទឹកសមុទ្រនិងបញ្ជូនបាវទុកសំរាមពីឧបទ្វីបសើនត្រាមកដល់ឆ្នេរសមុទ្រ។
រូបថត៖ ថាញហ័រ

ផ្នែកអាជីវកម្ម ផលិតកម្ម ជាវិស័យដែលគេគិតថាទាក់ទងដោយផ្ទាល់ទៅនឹងបញ្ហាសំរាមប្លាស្ទិចក៏ស្នើនិងផ្តល់គំនិតផ្តួចផ្តើមជាច្រើន ដំណោះស្រាយដែលមានប្រសិទ្ធភាពនិរន្តរភាពនិងយូរអង្វែង។ ជាគំរូគឺបណ្តាសហគ្រាសនិងក្រុមហ៊ុនធំៗ ឈានមុខគេជាច្រើន នៅវៀតណាមបានចាប់ផ្តើមបង្កើតអង្គការចំនួនពីរគឺរួមសម្ព័ន្ធបណ្តាក្រុមហ៊ុន ដើម្បីប្រឆាំងនឹងប្លាស្ទិចនិងរួមសម្ព័ន្ធផលិតថង់វេចខ្ចប់ឡើងវិញវៀតណាម (PRO វៀតណាម) សំ​ដៅ​ឈានទៅលុបបំបាត់នូវការប្រើប្រាស់ប្លាស្ទិចម្តងគត់  ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ ដល់បរិស្ថាន បន្តបង្កើតបណ្តាញផលិតផលពណ៌បៃតងស្អាត និងជិតស្និទ្ធនឹងបរិស្ថាន។


អាជីវកម្មមួយចំនួនក៏បានវិនិយោគក្នុងការផលិតវេចខ្ចប់កាបូបដបកែវពែងចានដែក ... ប្រកបដោយជោគជ័យ សូម្បីតែសំណាញ់នេសាទធ្វើពីប្រភពធម្មជាតិ ដែលអាចរំសាយ និងជិតស្និទ្ធនឹងបរិស្ថាន ដើម្បីជំនួសផលិតផលដែលធ្វើពីប្លាស្ទិចប្រើប្រាស់ម្តងគត់ ។ ក្នុងចំណោមនោះមានឈ្មោះគួរឱ្យកត់សំគាល់ចំនួនពីរគឺ៖ សម្ព័ន្ធក្រុមហ៊ុន អានផាត់ Holding (An Phat) ក្រុមហ៊ុនភាគហ៊ុន អន្តរជាតិ ថិនដាត (Thinh Dat)។

ជាពិសេសចលនាប្រឆាំងនឹងការប្រើប្រាស់ប្លាស្ទិច កាត់បន្ថយការកខ្វក់ពណ៌សដែល កំពុងមានការរីកចម្រើន ក្នុងការយល់ដឹងនិងសកម្មភាពរបស់ប្រជាជន ជាពិសេសនៅ តំបន់ឆ្នេរសមុទ្រ និងទីក្រុងធំ ៗ។








 ផលិតផលជាច្រើនដូចជាបំពងទុយូបើត របស់សម្រាប់វិចខ្ចប់ ថង់ជ្រក ដប គម្របដប ពែង ចាន ... មានប្រភពដើមពីធម្មជាតិ រំសាយយ៉ាងងាយស្រួល ជិតស្និទ្ធនឹងបរិស្ថានដែលផលិតដោយក្រុមហ៊ុនជាច្រើន ក្នុងប្រទេស។ រូបថត៖ តឹតសើន

ការតាំងពិព័ណ៌និងឃោសនាអំពីការជៈឥទ្ធពលសំរាមប្លាស្ទិច បានរៀបចំ នៅទូទាំងប្រទេសវៀតណាម ដែលបានផ្លាស់ប្តូរនូវការយល់ដឹងនៃប្រជាជន។ រូបថត៖ តឹតសើន

នាថ្ងៃទី ២៩ មិថុនា ក្នុងសន្និសីទកំពូល G20 នៅ Osaka, នៃប្រទេសជប៉ុនលោកនាយករដ្ឋមន្រ្តីង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពីជំរុញការបង្កើតបណ្តាញសកលសម្រាប់ការចែករំលែកទិន្នន័យសមុទ្រនិងមហាសមុទ្រ ហើយឆ្ពោះទៅដល់កសាងក្របខ័ណ្ឌពិភពលោកនូវការទប់ស្កាត់ប្លាស្ទិចនៅសមុទ្រ។ 

នៅទីក្រុងដាណាំង ក្រុមយុវជនដែលបានស្ម័គ្រចិត្ត “ សម្អាតសំរាមសើនត្រា (Son Tra)” គឺជាឈ្មោះ ដែលមនុស្សជាច្រើនបានលើកឡើង។ ដោយយុវភាព និងក្តីស្រឡាញ់នឹងបរិស្ថាន ពួកគេបានបង្កើតទំព័រហ្វេសប៊ុកអំពាវនាវឱ្យមនុស្សទាំងឡាយរួមរួមគ្នា សម្អាតសំរាមប្លាស្ទិចនៅលើឆ្នេរសមុទ្រដាដែន (Da Den) សើនត្រា (Son Tra) ទីក្រុងដាណាំង (Da Nang) ដើម្បីបង្កើតឡើងវិញភាពស្រស់ស្អាត ស្ងៀមស្ងាត់ និង romantic សំរាប់“ សួតបៃតង” សើនត្រា (Son Tra) នៃទីក្រុងសមុទ្រ ដាណាំង (Da Nang)

រឺក៏ដូចនៅ គូឡាវចាម ( Cu Lao Cham) (ខេត្តក្វាងណាម) (Quang Nam) ក្រុមកម្មាភិបាលនារី វ័យក្មេងនៃគណៈកម្មការគ្រប់គ្រងតំបន់អភិរក្សសមុទ្រ បានតាមដ្ឋានសមុទ្រ នាវានិងរលកសមុទ្រនីមួយៗជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំ ថែមទាំង បានមុជទឹកសមុទ្ររាប់ពាន់រាប់រយដង ដើម្បីស្រាវជ្រាវនិងយកសំរាមចេញពីសមុទ្រជ្រៅ។

ហើយប្រហែលជាសេចក្តីស្នេហា ប្អូនស្រី ង្វៀន ង្វៀងលីញ (Nguyen Nguyet Linh ) ជាសិស្ស ថ្នាក់ ទី ៥ នៃ សាលា Marie Curie, ទីក្រុង ហាណូយ សរសេរសារ ដែលធ្វើរំភើបដួងចិត្តមនុស្ស៖ “ទម្លាក់បាល់ទៅលើមេឃ៖ ហោះក្តីសុបិនខ្ពស់របស់សិស្សឡើងខ្ពស់ - ប៉ុន្តែ សម្លាប់ក្តីសុបិន្តរបស់បក្សីជាច្រើននិងអណ្តើកសមុទ្រ!” ក្នុងសំបុត្រផ្ញើជូននាយកសាលាដែលមានបំណងចង់ឱ្យសាលារៀនមិនបោះបាល់ប៉ោងនៅថ្ងៃដំបូងនៃឆ្នាំសិក្សាថ្មី ដើម្បីការពារបរិស្ថានការពារមហាសមុទ្រពណ៌ទឹក​សមុទ្រចេញពីការបន្លិចក្នុងភាពកខ្វក់ពណ៌ស។

អត្ថបទ៖ ថាញ​ហ័រ រូបថត៖ តឹត​សើន ថាញ​ហ័រ

 
បណ្តាអត្ថបទបានផ្សាយ