• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រកាសជាផ្លូវការ Logo ឆ្នាំ អាស៊ាន ២០២០


 Logo ឆ្នាំ អាស៊ាន ២០២០
 

នាថ្ងៃ​ទី៣ ខែមករា ឆ្នាំ២០២០ នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀត ណាមបាន​ប្រកាស​ជាផ្លូវ​ការ​ Logo ឆ្នាំ អាស៊ាន ២០២០។ Logo នេះ ត្រូវបានលោក Pham Ngoc Thuong (មកពីខេត្ត Long An) និពន្ធ​ឡើង។
 
ជាទូ​ទៅ Logo មានរូបផ្កាឈូក - ជាផ្កាដែលត្រូវបានប្រជាជនវៀតណាម លើកដម្កើងជាផ្កាតំណាងជាតិ។ រូប​ផ្កា​ឈូក​​នៅ​លើ Logo អាស៊ាន ២០២០ មានត្របក ៣ ចម្រុះ ព័ណ តំណាងឱ្យសរសរទ្រូងទាំង ៣ របស់សហគមន៍​អាស៊ាន ​ដែលជានិមិត្តរូបនៃការតភ្ជាប់អាស៊ាន។ នៅចំកណ្ដាល Logo គឺជានិមិត្តរូបអាស៊ាន ដែលមានរូបបក្សី Lac ដូច​ជាទូកមួយឆ្ពោះទៅមុខ នាំសហគមន៍អាស៊ានឆ្ពោះទៅកំណើនប្រកបដោយ ចីរភាព តភ្ជាប់ សមាហរណកម្ម ដើម្បីវិបុលភាពរួម។
 
Logo ​អាស៊ាន ២០២០ បានបង្ហាញខ្លឹមសារចំនួន ២ គឹ “ តភ្ជាប់ និងម្ចាស់ការបន្សាំ” (Cohesive and Responsive)។ ការតំរង់ទិសដៅអាទិភាពអាស៊ាន ២០២០ របស់ វៀតណាមគឺពង្រឹងសាមគ្គីភាព និង​ឯកភាព​អាស៊ាន​ រក្សាបរិយាកាសសុខសន្តិភាព ស្ថិរភាពនៅតំបន់ ជំរុញការតភ្ជាប់តំបន់ ឆ្ពោះទៅរកប្រជាជន យកប្រជាជន​ជាមជ្ឈមណ្ឌល​។ ឆ្នាំ អាស៊ាន ២០២០ ក៏បានលើកកម្ពស់អត្ត​សញ្ញាណ​អាស៊ាន  ប្រើប្រាស់​សមិទ្ធិ​ផល​នៃ​ឧស្សាហកម្ម​ ៤.០ ពង្រឹងសមត្ថភាពបន្សាំនិងប្រសិទ្ធភាពប្រតិបត្តិ​ការ​របស់អាស៊ានផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top