07/11/2020 14:39 GMT+7 Email Print Like 0

ប្ញទ្ធានុភាពជាកងទ័ពលោកអ៊ំហូនៅលើ “តំបន់ដីភ្លើង”


ក្រុមទី ១ នៃមន្ទីរពេទ្យចល័តកម្រិតទី ២ លេខ ២ បានថតរូបជាមួយឯកអគ្គរដ្ឋទូតអូស្រ្តាលីនិងឧត្តមនាវីត្រី លោក  Nguyen Van Binh អគ្គសេនាធិការរង នៃកងទ័ពប្រជាជនវៀតណាម មុនពេលចាកចេញទៅស៊ូដង់ខាងត្បូង។(ប្រភព៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាម)
 

ទទួលយកបេសកកម្មនៅក្នុងប្រទេសដែលមានសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ  ប្រជាជនក្រីក្រ និងអាកាសធាតុអាក្រក់។ ឆ្លងកាត់នូវរូបភាពទាំងអស់នេះ បទពិសោធន៍ជាក់ស្តែងគឺជាអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបាននៅក្នុងជីវិតរបស់កម្មាភិបាល យុទ្ធជននៅមន្ទីរពេទ្យចល័តកម្រិតទី២ លេខ ២ នៅ ស៊ូដង់ខាងត្បូង។ អស់រយៈពេលជាងមួយឆ្នាំរស់នៅប្រទេសស៊ូដង់ខាងត្បូង កងទ័ពលោកអ៊ំហូមានជំនឿចិត្តនិងមោទនភាព ចំពោះការងារដែលខ្លួនបានប្រតិបត្តិ ក្នុងការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

“អង្គការសហប្រជាជាតិសូមថ្លែងអំណរគុណចំពោះរាល់ការខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យចល័តកម្រិតទី២ លេខ ២ ក្នុងការដាក់ចេញនូវវិធានការដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩  ព្រមទាំងស្នើឱ្យវៀតណាមពង្រឹងសកម្មភាពទាំងនេះឲ្យបានច្រើនថែមទៀត ដើម្បីជួយឧបត្ថម្ភដល់បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ យ៉ាងណាមិញ អង្គការសហប្រជាជាតិនឹងមានការទទួលទទួលស្គាល់យ៉ាងសក្តិសមបំផុត ដើម្បីលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងរក្សាសន្តិភាពក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ក្នុងនោះមានទាំងនាយទាហានរក្សាសន្តិភាពរបស់វៀតណាមផងដែរ”។

នេះគឺជាការវាយតម្លៃរបស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Atul Khare អំពីសកម្មភាពរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាម។ នេះពិតជាប្រភពនៃការលើកទឹកចិត្តដ៏ធំធេងសម្រាប់ក្រុមបុគ្គលិកនៃមន្ទីពេទ្យចល័តកម្រិត ២ លេខ ២នៅស៊ូដង់ខាងត្បូង ចំទៅគ្រាដែលទប់ទល់នឹងជំងឺរាតត្បាតកូវីដ ១៩។

ចេញដំណើរដើម្បីបំពេញបេសកកម្ម នៅខែវិច្ឆិកាឆ្នាំ ២០១៩ នៅក្នុងប្រទេសមួយដែលត្រូវបានគេចាត់ទុកថាមាន “កាំភ្លើងច្រើនជាងអង្ករ” នោះ បុគ្គលិកនៃមន្ទីរពេទ្យចល័ត កម្រិតទី ២ លេខ២ បានយល់ដឹងច្បាស់ពីការលំបាកដែលខ្លួនត្រូវប្រឈមមុខ។ មិនយូរប៉ុន្មាន មានការផ្ទុះឡើងនៃកូវីដ ១៩ ដែលឆ្លងរាល ដាលដល់ប្រទេសស៊ូដង់ខាងត្បូង គឺជាបញ្ហាប្រឈមថ្មីសម្រាប់បុគ្គលិកមន្ទីរពេទ្យផងដែរ។ នាយកមន្ទីរពេទ្យចល័តកម្រិតទី២ លេខ ២ លោកវរសេនីយ៍ទោ វេជ្ជបណ្ឌិត Vo Van Hien បានចែករំលែកថា៖ “មន្ទីរពេទ្យចល័តកម្រិត ទី ២ លេខ២ គឺជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យចំនួន ៥ នៅក្នុងតំបន់ ដែលបានអង្គការសហប្រជាជាតិប្រគល់ភារកិច្ចជាខ្សែប្រយុទ្ធជួរមុខសម្រាប់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។ នេះគឺជាអំឡុងពេលពោរពេញទៅដោយភាពតានតឹងការសាកល្បងខ្លាំងសម្រាប់គ្រូពេទ្យយោធាទាំងអស់គ្នា”។

មន្ទីរពេទ្យមានទីតាំងស្ថិតនៅក្បែរជំរុំជនភៀសខ្លួន ដែលមានមនុស្សជាង ១១ ម៉ឺននាក់ ហេតុដូច្នេះហានិ ភ័យនៃការផ្ទុះឡើងជំងឺរាតត្បាតគឺគួរឱ្យបារម្ភណាស់។ លោកវរសេនីយ៍ទោ Vo Van Hien បានលើកឡើងថា ដោយលើកកម្ពស់ចរិយាសម្បត្តិជាកងទ័ពលោកអ៊ុំហូ ដែលមិនរារែកចំពោះទុក្ខលំបាក ជំនះរាល់បញ្ហាប្រ ឈម ហើយបុគ្គលិកនៃមន្ទីរពេទ្យចល័តកម្រិតទី ២ លេខ ២ បានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ។

“យើងខ្ញុំបានប្រើប្រាស់មូលដ្ឋានគ្រឿងបរិក្ខារនិងឧបករណ៍ដែលមានស្រាប់នៅក្នុងតំបន់នេះយ៉ាងសកម្ម ដើម្បីបង្កើតតំបន់ធ្វើចត្តាឡីស័កនិងព្យាបាលសម្រាប់អ្នកជំងឺ កូវីដ ១៩ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អង្គការសហប្រជាជាតិ។ លើសពីនេះទៅទៀត យើងខ្ញុំក៏សម្របសម្រួលជាមួយបេសកកម្មសុខាភិបាលនៃស្ថានបេសកកម្មអង្គការសហប្រជាជាតិ ដើម្បីត្រៀមដាក់ពង្រាយការឆ្លើយតបក្នុងគ្រប់ស្ថានភាព”។ នេះបើ យោងតាមលោកវរសេនីយ៍ទោ Vo Van Hien។

លិខិតសរសើរជាច្រើនដូចជា “មន្ទីរពេទ្យល្អបំផុតក្នុងចំណោមមន្ទីរពេទ្យនៃស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង” “តារារះក្នុងស្ថានបេសកកម្ម” គឺជាភស្តុតាងបញ្ជាក់ពីសមត្ថភាពនិងកេរ្តិ៍ឈ្មោះរបស់មន្ទីរពេទ្យនិយាយដោយឡែក និងកងកម្លាំងរក្សាសន្តិភាពវៀតណាមនិយាយរួម នៅក្នុងក្រសែភ្នែករបស់អង្គការសហប្រជាជាតិនិងមិត្តភក្តិអន្តរជាតិ។ ចំណុចសំគាល់នៃមន្ទីរពេទ្យចល័តកម្រិតទី ២ លេខ ២ បានចូលរួមចំណែកក្នុងរាល់ការសន្យា និងការចូលរួមប្រកបដោយការទទួលខុសត្រូវរបស់វៀតណាម ក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ចូលរួមបេសកកម្មនេះជាផ្លូវការចាប់តាំងពីឆ្នាំ ២០១៤ មក វៀតណាមបានដាក់ពង្រាយនាយទាហានរាប់រយនាក់ឱ្យចូលរួមក្នុងសកម្មភាពរក្សាសន្តិភាព។ លើសពីនេះទៅទៀត អត្រាទាហានជាស្ត្រីវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិគឺស្រូប ១៧% ខ្ពស់ជាងអត្រាទូទៅរបស់អង្គការសហប្រជាជាតិ។ រូបភាពដ៏ស្រស់ស្អាតរបស់ទាហានពេទ្យយោធាវៀតណាម ដែលពាក់មួកខៀវ បានបង្កើតចំណាប់អារម្មណ៍ខ្លាំងសម្រាប់ប្រជាជននិងអាជ្ញាធរមូលដ្ឋាន។

នាយកមន្ទីរពេទ្យ Bentiu នៃប្រទេសស៊ូដង់ខាងត្បូង លោក Akim Koma បានចែករំលែកថា៖ “យើងខ្ញុំបានសហការជាមួយកងកម្លាំងរក្សាសន្តិភាពរបស់វៀត ណាមកាលពី ២ ឆ្នាំមុន ពីមន្ទីពេទ្យចល័តកម្រិតទី ២ លេខ ១ ហើយឥឡូវនេះរហូតដល់មន្ទីរពេទ្យចល័តកម្រិត ២ លេខ ២ ។ នាយទាហាននៃកងកម្លាំងរក្សាសន្តិភាពវៀតណាមមានជំនាញវិជ្ជាជីវៈខ្ពស់និងមានការម៉ឹងមាត់ក្នុងការបំពេញភារកិច្ចណាស់។ ពួកគេបានជួយយើងយ៉ាងច្រើនក្នុងការព្យាបាលអ្នកជំងឺ។ ខ្ញុំសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តទៅមុខទៀត ដែលនឹងនាំមកនូវជីវភាពកាន់តែប្រសើរជាងសម្រាប់ប្រជាជនក្នុងតំបន់”។

ក្រៅពីការងារជំនាញមក នាយទាហានមួកខៀវវៀតណាមក៏បានបង្កើតសញ្ញាសម្គាល់នៅតាមស្ថានបេសក កម្មនានា តាមរយៈរូបភាពកងទ័ពលោកអ៊ុំហូ ដែលរួសរាយរាក់ទាក់ នៅក្នុងការផ្លាស់ប្តូរអន្តរជាតិ ការបង្រៀនកុមារនិងការណែនាំប្រជាជននៃប្រទេសសាមី បង្កើនផលិតកម្ម ដើម្បីកែលំអជីវភាពប្រចាំថ្ងៃ ក៏ដូចជាដេរម៉ាស់ ដើម្បីចែកចាយដោយឥតគិតថ្លៃដល់មិត្តភក្តិអន្តរជាតិនិងប្រជាជនក្នុងតំបន់ការពារជំងឺរាតត្បាតផង។ យ៉ាងណាមិញ នាយទាហានមួកខៀវវៀតណាមម្នាក់ៗ តែងតែ ខិតខំអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចដែលបានចាត់តាំងឱ្យបានល្អ ថ្វីត្បិតតែទទួលយកនូវគ្រោះថ្នាក់និងការនឿយហត់យ៉ាងណាក៏ដោយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ