19/03/2021 13:45 GMT+7 Email Print Like 0

ប៊ែលហ្សិកវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់​សហគមន៍​ជនវៀតណាម​ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

នាថ្ងៃទី ១៧ ខែមិនាលោក Christos Doulkeridis អភិបាលខ័ណ្ឌ Ixellles រដ្ឋធានី Brussels របស់ប៊ែលហ្សិកបានវាយតម្លៃខ្ពស់ចំពោះការចូលរួមវិភាគទានរបស់សហគមន៍ជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ក្នុងឱកាសទទួលបានម៉ាស់វេជ្ជសាស្ត្រចំនួន ១២០០ ម៉ាស់ពីសហគមន៍ជនវៀតណាមនៅប៊ែលហ្សិក។

ពិធីប្រគល់ម៉ាស់ (រូបថត៖ TTXVN)


នៅក្នុងពិធីនេះ លោក Christos Doulkeridis អភិបាលខ័ណ្ឌ បានសម្តែងការដឹងគុណចំពោះអំណោយរបស់សហគមន៍ជនវៀតណាមនៅ បែលហ្ស៊ិក ដែលសរឲ្យឃើញថា ប្រជា ជនវៀតណាមពិតជាផ្នែកមួយនៃ សហគមន៍ជនបែលហ្ស៊ិកនិយាយរួម និងប្រជាជនខ័ណ្ឌ Ixellles និយាយដោយឡែក។ លោក Doulkeridis បានវាយតម្លៃខ្ពស់ចំពោះការយល់ដឹងរបស់សហគមន៍ជនវៀតណាមដោយបញ្ជាក់ថាប្រជា ជនវៀតណាមនាសព្វថ្ងៃរួមជាមួយជំនាន់ជាច្រើនបានសម្របខ្លួនយ៉ាងពេញលេញនៅបែលហ្ស៊ិកផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ