25/06/2021 17:50 GMT+7 Email Print Like 0

បំពេញបន្ថែមថវិកាជាង ១១,៥ ពាន់លានដុង ដើម្បីចូលរួមក្នុងយន្តការ COVAX

លោកនាយករដ្ឋមន្រ្តីទើបបានសម្រេចចិត្តបំពេញបន្ថែមថវិកាចំនួន ១១,៥ ពាន់លានដុង ស្មើនឹង ៥០ ម៉ឺន ដុល្លារអាមេរិក ពីប្រភពថវិកាផ្ទុកបំរុងមជ្ឈឹមឆ្នាំ ២០២១ សម្រាប់ក្រសួងសុខាភិបាល ដើម្បីចូលរួមវិភាគទានដល់យន្តការ COVAX ។

រូបថត៖ baochinhphu.vn


COVAX  facility គឺជាយន្តការមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីធានាថាប្រទេសនានាអាចទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩។ ក្នុងយន្តការនេះ អង្គការសុខភាពពិភពលោក (WHO) បានសម្របសម្រួលជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង និងដៃគូ ដើម្បីធានាថាប្រទេសទាំងអស់ទទួលបានវ៉ាក់សាំងប្រកបដោយសមភាពនិងប្រសិទ្ធភាព។ COVAX នឹងធានាថាបណ្តាប្រទេសដែលចូលរួមក្នុងយន្តការនេះអាចទទួលបានវ៉ាក់សាំងជាមួយនឹងការគ្របដណ្តប់ប្រមាណ ២០% នៃចំនួនប្រជាជននៅក្នុងឆ្នាំ ២០២១ ។

វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៩០ ដែលចូលរួមក្នុងយន្តការ COVAX៕ 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ