29/01/2021 10:07 GMT+7 Email Print Like 0

បោះឆ្នោតអនុម័តចំនួនសមាជិកគណៈកម្មាធិការមជ្ឃឹមបក្សនីតិកាលទី ១៣ ចំនួន ២០០ រូប

សេចក្តីប្រកាសព័ត៌មាននៅថ្ងៃធ្វើការទី ៣ នៃមហាសន្និបាតលើកទី ១៣៖ ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ អង្គមហាសន្និបាតធ្វើការនៅសាលប្រជុំ។

ទិដ្ឋភាពនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ត (រូបថត៖ TTXVN)


នាពេលព្រឹក អង្គមហាសន្និបាតបន្តពិភាក្សាលើឯកសារនៃមហាសន្និបាតលើកទី ១៣។  លោក Vuong Dinh Hue សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយបានដឹកនាំកិច្ចប្រជុំនេះ។ រហូតមកដល់ថ្ងៃធ្វើការទី ៣ នេះ មានមតិចំនួន ៣៦ បានលើកឡើងនៅសាលប្រជុំនិងមតិចំនួន ៧៨៨ នៅឯគណៈប្រតិភូអំពីឯកសារនៃមហាសន្និបាតលើក ទី ១៣។ បរិយាកាសនៅសាលប្រជុំមានលក្ខណៈស្មោះត្រង់និងប្រជាធិបតេយ្យ។

លោក Nguyen Hong Dien សមាជិកមជ្ឈិមបក្ស អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម សមាជិកលេខាធិការដ្ឋាននៃមហាសន្និបាតបានជម្រាបថា មានគណបក្សនយោបាយ អង្គការអន្តរជាតិនិងមិត្តភក្តិចំនួន ៨៣ បន្ថែមទៀតបានផ្ញើសារទូរលេខ និងលិខិតអបអរសាទរជូនដល់មហាសន្និបាតលើកទី ១៣ របស់បក្ស។ ដូច្នេះ គិតត្រឹមថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ មានគណបក្សនយោបាយ អង្គការនិងមិត្តភក្តិអន្តរជាតិចំនួន ២៩៨ បានផ្ញើសារទូ រលេខនិងលិខិតអបអរសាទរទៅកាន់អង្គមហាសន្និបាត។

ដល់ពេលរសៀល អង្គមហាសន្និបាតបានធ្វើការនៅសាលប្រជុំ ស្តីពីការងាររៀបចំកម្មាភិបាលសម្រាប់គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣។  លោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍លេខាធិការដ្ឋាន ក្នុងនាមប្រធានគណៈអធិបតីដឹកនាំអង្គប្រជុំ។

មហាសន្និបាតបានពិភាក្សានិងបោះឆ្នោតអនុម័តចំនួនសមាជិកគណៈកម្មាធិការមនជ្ឈិមបក្សនីតិកាលទី ១៣ ចំនួន ២០០ រូប ក្នុងនោះមានសមាជិកផ្លូវការ ១៨០ រូប និងសមាជិកបំរុងចំនួន  ២០៕

បណ្តាព័ត៌មានបានផ្សាយ