បើកសប្ដាហ៍យុវជន ASEM ឆ្នាំ ២០១៦(dantri.com)
សប្ដាហ៍យុវជន ASEM (វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប) ឆ្នាំ២០១៦រួមជាមួយសន្និសីទធ្វើដូចសន្និសីទជាន់ខ្ពស់ ASEM បានប្រារព្វឡើង នាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នៅទីក្រុងហាណូយ។ ដោយប្រធានបទ ៖ ធ្វើសកម្មភាពខ្លាំងក្លាថែមទៀត ដើម្បីដោះស្រាយភាពក្រីក្រ កម្មវិធីនេះរួមចំណែកសំខាន់ក្នុងការលើកកំពស់ចំណេះដឹងរបស់យុវជនអាស៊ី-អឺរ៉ុប ក្នុងកិច្ចសហប្រិបត្តិការកាត់បន្ថយភាពក្រីក្រ ដើម្បីអភិវឌ្ឍន៍ស្ថិរភាពនិងព្រមៗគ្នា បង្កើតវេទិការសំរាប់យុវជនជួបប្រាស្រ័យគ្នា។ នេះក៏ជាឱកាសដើម្បីវៀតណាមឧទ្ទេសនាមជាមួយមិត្តភក្តិអន្តរជាតិអំពីសមិទ្ធផល របស់ប្រទេសជាតិផងដែរ។ ថ្លែងមតិនៅពិធីបើក លេខាធិការ មជ្ឈឹមសម្ព័ន្ធសមាគមយុវជនវៀតណាម លោក Dang Quoc Tuan Toan បានលើកច្បាស់ថា៖
“សប្ដាហ៍យុវជនASEM លើកនេះជាឱកាសដើម្បីបណ្ដា ដំណាងយុវជនចែករំលែកព័ត៍មាន គំនិត អំពីការពង្រីកតួនាតីសហប្រិតបត្តិការ របស់យុវជនអាស៊ី-អឺរ៉ុបក្នុងការកសាងពិភពលោកមួយប្រកបដោយសន្តិភាពសម្បូររុងរឿង និងអភិវឌ្ឍន៍និរន្តរភាព។ ខ្ញុំជឿជាក់ថា៖ បណ្ដាដំណាងយុវជននឹងផ្លាស់ប្តូរយ៉ាងសកម្មអំពីនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម ហើយពីនោះនាំចេញដំណោះស្រាយនានាជំរុញកិច្ចសហប្រតិបត្តិការយុវជន ASEM ក៏ដូចជាការចូលរួមរបស់យុវជនASEMក្នុងពេលដោះស្រាយបញ្ហានានាក្នុងតំបន់និងលើពិភពលោកផងដែរ។”
អញ្ជើញចូលរួមកម្មវិធីនេះមានដំណាងយុវជន ជាង១០០នាក់ មកពីប្រទេសជាសមាជិក ASEM ចំនួន៣០។ ក្នុងក្របខ័ណ្ឌកម្មវិធីនេះ អង្គសន្និសីទបានស្ដាប់របាយការណ៍ជំនាញ ស្ដីអំពី៖ ស្ថានភាពជាក់ស្ដែងក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រ នៅបណ្ដាប្រទេសជាសមាជិកASEM និងតួនាទីរបស់អង្គភាពអាជីវកម្មក្នុងការបង្កើតការងារធ្វើសំរាប់យុវជន។ បន្ទាប់នោះ បណ្ដាដំណាងនឹងដើរតួនាទីជាអ្នកដឹកនាំ របស់បណ្ដាសមាជិក ASEM ដើម្បីពិភាក្សាអំពីសរសរទ្រូងចំនួន៣ គឺនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ច៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម