27/05/2019 10:57 GMT+7 Email Print Like 0

បើកមហោស្រពតន្រ្តីអាស៊ានឆ្នាំ២០១៩


 ទិដ្ឋភាពនៃពិធី បើកមហោស្រពតន្រ្តីអាស៊ានឆ្នាំ២០១៩ (រូបថត៖ vnanet.vn)
 

មហោ​ស្រពតន្ត្រីអាស៊ាន គឺជាឱកាសដើម្បី សិល្បករ សិល្បការិនី ចែករំលែក នូវបទ​ពិសោធន៍​ក្នុង​សកម្ម​ភាព​ច្នៃ​ប្រឌិត​សិល្បៈ​ ផ្លាស់ប្ដូរមតិអំពីរាល់តម្លៃដ៏វិសេសវិសាល និងសម្បូរបែbនៃប្រភេទសិល្បៈវប្បធម៌របស់ខ្លួន។

នាយប់ថ្ងៃទី​២៥​ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រុង Hai Phong ភាគខាងជើងវៀតណាមបាន​ប្រព្រឹត្តិទៅពិធី បើក​មហោ​​ស្រព​​តន្រ្តីអាស៊ានឆ្នាំ២០១៩។ មហោស្រពតន្រ្តីអាស៊ានឆ្នាំ២០១៩ ទាក់ទាញការចូលរួមរបស់សិល្បករ សិល្ប​កា​រិនី​ ​មកពីបណ្ដាប្រទេសដូចជា៖ កម្ពុជា ឡាវ ឥណ្ឌូណេស៊ី ​ម៉ាឡេស៊ី ហ្វីលីពីន ថៃ និង​ប្រទេស​ម្ចាស់​ផ្ទះ​វៀត​ណាម​។ អង្គភាព​និមួយដែលចូលរួមមហោស្រពនេះ នឹងសម្ដែងកម្មវិធីតន្ត្រីមួយ ក្នុងរ​យៈពេលពី ៤០ ដល់ ៤៥ នា​ទី។
 
លោក​ Le Khanh Hai  អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមបានអះអាងថា៖ “មហោ​ស្រព​តន្ត្រី​អាស៊ាន​ គឺជាឱកាសដើម្បី សិល្បករ សិល្បការិនី ចែករំលែក នូវបទពិសោធន៍​ក្នុងសកម្ម​ភាព​ច្នៃប្រឌិត​សិល្បៈ ​ផ្លាស់ប្ដូរមតិអំពីរាល់តម្លៃដ៏វិសេសវិសាល ​នៃប្រភេទសិល្បៈវប្បធម៌របស់ខ្លួ​ន។​ ខ្ញុំសង្ឃឹមថា ក្នុងមហោ​ស្រពលើកនេះ ក្រុមសិ​ល្បករ សិល្ប​ការិនីវៀតណាម​នឹងឧទ្ទេសនាម​អំពីរា​ល់ត​ម្លៃ​វប្បធម៌​ដ៏វិសេស​វិសាលនៃ​ភូមិភាគ​​ខាង​ជើង កណ្ដាល និងខាងត្បូងទាំងបីរបស់វៀ​តណាម ទៅកាន់មិត្តរួមការងារអា​ស៊ាន ព្រមទាំងរៀ​នសូត្រអំពីប្រលឹងលិល្បៈត​ន្ត្រីរបស់ក្រុមសិល្បៈនានា។ ​ហើយតាមនោះជួយ​ខឿនតន្ត្រីវៀត​ណាម​និពន្ធវណ្ណកម្ម​តន្រ្តី​ដែល​មានគុណភាពកាន់តែខ្ពស់ពីមួយ​ថ្ងៃទៅមួយថ្ងៃផងដែរ”​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ