21/02/2019 09:35 GMT+7 Email Print Like 0

បើកមហោស្រពសាគូរ៉ាជប៉ុន- ទីក្រុងហាណូយឆ្នាំ២០១៩


 សន្និសីទសារព័ត៌មានឧទ្ទេសនាមអំពីមហោស្រពសាគូរ៉ាជប៉ុន- ទីក្រុងហាណូយឆ្នាំ២០១៩ (រូបថត៖ internet)
 

 នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ មន្ទីរវប្បធម៌ កីឡាទីក្រុងហាណូយ បានរៀបចំ​សន្និសីទ​សារព័ត៌​មាន​ឧទ្ទេសនាមអំពីមហោស្រ​ពសាគូរ៉ាជប៉ុន- ​ទីក្រុងហាណូយឆ្នាំ២០​១៩ ដែល​ត្រូវ​បាន​គណៈ​កម្មាធិការ​ប្រជាជន​ទីក្រុង​ហាណូយរួមសហការជាមួយ​ ស្ថានទូតជប៉ុនប្រចាំនៅវៀ​តណាម រួមជា​មួយ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ជឿន​លឿន​អន្តរជាតិ (AIC) រៀបចំឡើងចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃ​ទី ៣១ ខែមិនា ឆ្នាំ២០១៩ នៅទីក្រុងហា​ណូយ។
មហោស្រព​សាគូរ៉ាឆ្នាំនេះ បានបើកនាយប់ថ្ងៃទី ២៩ ​ខែមិនា នៅផ្ទៃសួនផ្ការូបសំណាក់ស្ដេច L​y Thai To ខ័ណ្ឌ Hoa​n Kiem។ ឆ្នាំនេះ មានដើម  សាគូរ៉ាចំនួន​ ១០០ ដើម និង មែកផ្កាសាគូរ៉ាគ្រប់ប្រភេ​ទចំនួន​ ២០ ០០០ រួមជាមួយ​ផ្កាមួយ​ចំនួនរបស់វៀតណាម។ នាពេលបិ​ទបញ្ចប់មហោស្រពនេះ ដើមសាគូ​រ៉ាមួយចំនួន​នឹង​ត្រូវ​បាន​ដាំនៅ​ទីក្រុង​ហាណូយ​។ ទន្ទឹមនឹងនេះ មហោស្រព​លើកនេះ នឹងឧទ្ទេសនាមអំពី​លក្ខណៈ​វប្បធម៌​ដ៏វិសេស​វិសាល​មួយ​ចំនួ​នរបស់ជប៉ុន តាំងបង្ហាញម្ហូបអាហារវៀតណាម ជប៉ុ​ន និងកិច្ចសន្ទនាផ្លាស់ប្ដូរជំរុញ​ការ​វិនិយោគ ទេសចរណ​ រវាងទីក្រុង​ហាណូយ និងជប៉ុន។ ​លោក To Van Dong ប្រធានមន្ទីរ​វប្បធម៌​និង​កីឡាទី​ក្រុង​ហាណូ​យ​បាន​ឲ្យដឹ​ងថា​៖​

"នេះ​គឺជាលើកទី ៤ ហើយ ដែលមហោស្រពសាគូរ៉ាត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។ការជ្រើសរើស ឯក​អគ្គរដ្ឋ​ទូតផ្កាសាគូ​រ៉ាគឺជាខ្លឹមសារថ្មីនៃឆ្នាំនេះ ដើម្បីធ្វើជា​ស្ពានតភ្ជាប់វប្ប​ធម៌ បង្កើន​ទំនាក់ទំនងរវាងវៀ​តណាម​ និងជប៉ុន។ បណ្ដាសកម្មភាព​វប្បធម៌គឺបានប្រព្រឹត្តិទៅយ៉ា​ងសប្បាយរីករាយផ​ងដែរ​”៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ