21/08/2019 11:02 GMT+7 Email Print Like 0

បើកកិច្ចប្រជុំ SOM នៃ គណៈកម្មាធិការចម្រុះ លើកទី ១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាម - កម្ពុជា


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)
 

នាព្រឹក​ថ្ងៃទី២០ ខែសីហា ឆ្នាំ​២០១៩ កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ គណៈ​កម្មាធិការ​ចម្រុះ​ លើកទី ១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាម - កម្ពុជា​ (វៀតណាម - កម្ពុជា JC ១៧) បានបើកនៅទីស្នាក់ការ ក្រសួងការបរទេស​និង​សហប្រតិ​បត្តិការ​អន្តរជាតិ​នៅក​ម្ពុជារាជធានីភ្នំពេ​ញ។​

កិច្ច​ប្រជុំនៃគណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជា​ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំដើម្បី​ធ្វើបច្ចុប្បន្ន​ភាព​នៃកិច្ច​សហប្រតិ​បត្តិការ និងស្វែងរកវិធានការជំរុញលើគ្រប់វិស័យថែមទៀត។ នេះគឺជាឱកាស​សម្រាប់​ភាគី​ទាំង​ពីរ​ផ្លាស់​ប្ដូរនូវទស្សនៈសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទ្វេភាគីនៅក្នុងតំបន់ និងអន្តរជាតិ។

តាម​​សេចក្តី​ប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានសង្កត់ធ្ងន់ថា កិច្ច​ប្រជុំ JC លើកទី ១៧ រវាងវៀតណាម - កម្ពុជានឹងពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្ត​ភាព​ជាប្រពៃណី ក៏ដូចជារួមចំណែកទៅក្នុងសុខសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងអន្តរជាតិ។
 
នាថ្ងៃដដែល​ កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM) ក្នុងក្របខ័ណ្ឌសនៃ សម័យប្រជុំលើកទី ១៧ គណៈ​កម្មាធិ​ការចម្រុះ​វៀត​ណាម - កម្ពុជាស្តីពីកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​វប្បធម៌​វិទ្យាសាស្ត្រ​និង​បច្ចេក​ទេសបាន​ប្រព្រឹត្ត​ទៅនៅរាជ​ធានា​នីភ្នំពេញ ក្រោមសហអធិបតីភាពរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung និងរ​ដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក អ៊ាត សោភា។
 
នៅទីនេះ​ ក្រសួង ស្ថាប័ននៃភាគីទាំងពីរបានត្រួតពិនិត្យ និងវាយតម្លៃអំពី​រាល់​លទ្ធផល​នៃកិច្ច​សហប្រតិ​បត្តិការ​ដែល​ទទួលបានចាប់ពីសម័យ​ប្រជុំលើកទី ១៦ មក ក៏ដូ​ចជាលើកសំណើរនានា ដើម្បី​ដាក់ជូន​ប្រធាន​គណកម្មាធិការ​នៃប្រ​ទេសទាំងពីរ​។
 
ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីការបរ​ទេសវៀតណាម លោក Nguyen Quoc Dung និង​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​និង​សហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក អ៊ាត សោភា បានជឿជាក់ថា ដោយមាន​ការត្រៀម​រៀប​ចំយ៉ាង​យក​ចិត្តទុកដាក់ដល់ផ្នែកស្មារតីមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមកនោះ សម័យប្រជុំលើកទី ១៧ នៃគណៈ​កម្មាធិការចម្រុះវៀតណាម - កម្ពុជានាពេលខាងមុខ ក្រោមសហ​អធិបតីភាព​របស់​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ph​am Binh Minh និង ឧបនាយករដ្ឋមន្រ្តី រ​ដ្ឋមន្ត្រីការ​បរទេស និង​សហប្រតិ​បត្តិការអន្តរជាតិ​ លោក ប្រាក់ សុខុននោះ នឹង​ប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ហើ​យថែម​ទាំងឆ្លើយ​តប​នឹងក្ដីសង្ឃឹមរបស់ភាគីទាំង​ពីរផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ