
ប្រជាជនប្រមូលផ្ដុំគយគន់កម្មវិធីបាញ់កាំជ្រួចផ្កានារាត្រីឆ្លងចូលឆ្នាំថ្មីប្រពៃណី (រូបថត៖ VOV)
ចំពោះប្រជាពលរដ្ឋទីក្រុងហាណូយម្នាក់ៗ គឺកម្មវិធីបាញ់កាំជ្រួចផ្កាក្នុងរាត្រី ឆ្លងចូលឆ្នាំថ្មីសុទ្ធតែនាំមកនូវការចាប់អារម្មណ៍ដ៏ពិសេសដែរ។
នាយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រជាជនវៀតណាមរាប់លាននាក់បានប្រមូលផ្ដុំ នៅកន្លែងកំសាន្តដើម្បីទទួលរាត្រីឆ្លងចូលឆ្នាំថ្មីប្រពៃណីក្នុងបរិយាកាសដ៏ សប្បាយយ៉ាងក្រៃលែង។
ចំពោះប្រជាពលរដ្ឋទីក្រុងហាណូយម្នាក់ៗ គឺកម្មវិធីបាញ់កាំជ្រួចផ្កាក្នុងរាត្រី ឆ្លងចូលឆ្នាំថ្មីសុទ្ធតែនាំមកនូវការចាប់អារម្មណ៍ដ៏ពិសេសដែរ។ លោក Ngo Ngoc Dien ពលរដ្ឋមួយរូបនៅខ័ណ្ឌ Ba Dinh បានសំណេះសំណាលថា៖ “បរិយាកាសទទួលរាត្រីឆ្លងចូលឆ្នាំថ្មីប្រពៃណីនៅរដ្ឋធានីឆ្នាំនេះគឺសុខសាន្តត្រាណណាស់។ ខ្ញុំកាន់តែសប្បាយថែមទៀតដោយឃើញអគ្គលេខាបក្សលោក Nguyen Phu Trong ទៅជូនពរបុណ្យ Tet ចំពោះប្រជាពលរដ្ឋហាណូយនៅ ជុំវិញបឹង Hoan Kiem។ ខ្ញុំគិតថា នេះជាអគ្គលេខាបក្សមួយរូបដ៏ស្និទ្ធស្នាល ជាមួយប្រជាជននិងជានិច្ចកាលយកចិត្តទុកដាក់ដល់ប្រជាជន”។
នៅឃុំ Khanh Hai ស្រុក Tran Van Thoi ជាឃុំជាប់សមុទ្រមួយដែលជួបការ លំបាកជាច្រើននៅខេត្ត Ca Mau ភាគខាងត្បូងនោះ ក្នុងពេលវេលាពិសិដ្ឋឆ្លង ចូលឆ្នាំថ្មីប្រពៃណី គឺគ្រួសារនីមួយៗនៅទីនេះ សុទ្ធតែអុជធូបសែនជីដូនជីតា បួងសួងសុំឲ្យមានសំណាងល្អ សុភមង្គលនិងគ្រប់ប្រការក្នុងឆ្នាំថ្មី។ លោកស្រី Huynh Song Tien ពលរដ្ឋមួយរូបនៅឃុំ Khanh Hai បានចែករំលែកថា៖ “ឆ្នាំនេះមានបរិយាកាសទទួលបុណ្យ Tet ដ៏កក់ក្ដៅជាងឆ្នាំទៅមិញ។ ជន រួមជាតិសប្បាយរីករាយជាង។ ឆ្នាំចាស់កន្លងផុតទៅ ឆ្នាំថ្មីមកដល់ ខ្ញុំបួងសួង សុំឲ្យប្រជាជនគ្រប់រូបមានសំណាងល្អក្នុងជីវភាពរស់នៅ កូនចៅរៀនសូត្រពូកែ លោកតាលោកយាយឪពុកម្ដាយ មានសុខភាពល្អ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម