បន្តកម្មវិធីធ្វើការនៃកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ អង្គប្រជុំបានពិភាក្សាលើរបាយការស្រាវជ្រាវ ស្តីពីគំរោងការប្រមូលដីធ្លី សំណង ជួយឧបត្ថម្ភ និងរៀបចំកន្លែងថ្មីសម្រាប់អាកាសយានដ្ឋានអន្តរជាតិ Long Thanh។
អង្គប្រជុំបានចាត់ទុកថា គំរោងការវិនិយោគកសាង អាកាសយានដ្ឋានអន្តរជាតិ Long Thanh ជាគំរោងការសំខាន់ថ្នាក់ជាតិ មានទ្រងទ្រាយ ប្រមូលផ្តុំដីធំ និងបានរៀបចំផែនការតាំងពីរឆ្នាំ២០០៥មក។ សមាជិក សភា Duong Trung Quoc មណ្ឌល Dong Nai បានស្នើថា៖

អង្គប្រជុំបានពិភាក្សាលើការរៀបចំកន្លែងថ្មីសម្រាប់អាកាសយានដ្ឋានអន្តរជាតិ Long Thanh
“ការជំលៀសប្រជាជនយកផ្ទៃដីសម្រាប់សាងសង ប៉ុន្តែក៏ត្រូវកសាង លំហវប្បធម៌ លំហទីក្រុងឲ្យបានជាមុនសិន។ ព្រោះថា នៅក្បែរហេដ្ឋារចនាសម្ព័ន្ធធំ ដូចជាអាកាសយានដ្ឋាន Long Thanh នោះ គឺទាមទារការអភិវឌ្ឍន៍ទីក្រុងស្វាហាប់។ ហើយយើងត្រូវសង់សំណងប្រជាជនផងដែរ”។
នាពេលរសៀល អង្គប្រជុំបានស្តាប់របាយការណ៍បកស្រាយ ទទួលយកនិងពិភាក្សាអំពីគម្រោងច្បាប់ជលផល (ធ្វើវិសោធនកម្ម)៕
តាម VOV5 – វិទ្យុសម្លេងវៀតណាម