• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្តាប្រទេសជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាពង្រឹងកិច្ចសហប្រតិបត្តិការ

នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ កិច្ចប្រជុំឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី១ ឆ្នាំ ២០២១( EAMJ 1/2021)បានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូរ។

ឯកអគ្គរដ្ឋទូតលោក Nguyen Hai Bang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចូលរួមក្នុងកិច្ចប្រជុំនេះ។ ចំពោះការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ ប្រទេសទាំងអស់បានអះអាងការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការ គាំទ្រ និងជំរុញការចាក់វ៉ាក់សាំងលើទូទាំងពិភពលោក។ បណ្តាប្រទេសជាដៃគូបានបញ្ជាក់ពីការគាំទ្រអាស៊ាន និងតួនាទីរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ រួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តសុខក្នុងតំបន់។ ពិភាក្សាអំពីដំណើរការចរចាក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) បណ្តាប្រទេសមានបំណងឲ្យអាស៊ាន និងចិន កសាង COC ប្រកបដោយប្រសិទ្ធភាពជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ  ១៩៨២ (UNCLOS ១៩៨២) ផង។ បណ្តាប្រទេស ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តការអត់ធ្មត់ មិនធ្វើយោធូបនីយកម្ម ដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើមូលដ្ឋាននៃច្បាប់អន្ដរជាតិ និង UNCLOS ១៩៨២ ជៀសវាងសកម្មភាពដែលបង្កើនភាពតានតឹង ដែលបង្កផលប៉ះពាល់ដល់ដំណើរការចរចា COC៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top