24/04/2020 22:08 GMT+7 Email Print Like 0

បណ្ឌិត ង្វៀន ធៀនតាវ (Nguyen Thien Tao) ជាអ្នកឯកទេសលំដាប់នៃការស្រាវជ្រាវអំពីសត្វពស់ ដែលមានពិសនៅវៀតណាម

បណ្ឌិត​ ង្វៀន ​ធៀន​តាវ​ (Nguyen Thien Tao) ប្រធាន​បន្ទប់​អភិរក្ស​ សារមន្ទីរ​ធម្មជាតិ​​វៀតណាម​ ជា​អ្នកមាន​ការ​ស្រាវ​ជ្រាវ​​អំពី​ប្រភេទ​សត្វពស់​​ជាង​១៥​ឆ្នាំ ជាមួយនឹង​​សំណង់​យ៉ាង​ច្រើន​ជំនួយ​ឧបត្ថម្ភ ដល់​​វិស័យ​សុខាភិបាល​វៀត​ណាម​​​ ផលិត​ចេញ​ទឹក​សេរ៉ូម​​​​ព្យាបាល​​ជំងឺ​កាច់​សហាវ ​ដោយ​សារ​​ពស់​ចឹក​។​ បង​ក៏ជា​អ្នក​​វិទ្យាសាស្រ្ត​វ័យ​ក្មេង​របស់​វៀតណាម​ បាន​ជ្រើសជា​​សមាជិក​​​នៃ​វិទ្យាស្ថាន​​​​​បណ្ដិត្យ​វិទ្យាសាស្រ្ត​​ពិភពលោក​​ អាណាត្តិ​ ២០១៨ - ២០២០ នៅ​កិច្ច​ប្រជុំ​​ពេញ​​អង្គ​លើកទី​២៨ មហាសន្និបាត​​លើកទី​១៤ នៃ​​វិទ្យាស្ថាន​​បណ្ឌិត្យ​វិទ្យាសាស្រ្ត​ពិភពលោក​​ឆ្នាំ​២០១៨ នៅ​ប្រទេស​​អ៊ី​តាលី​។​

ជាមួយ​នឹង​សំណាក​ពិសរាប់ពាន់​​បំពង់​ ដប់​ និង​ប្រអប់ ដែល​​​​បាន​ដាក់​ពេញ​ទូ បន្ទប់​ពិសោធន៍​របស់​បណ្ឌិត​ ង្វៀន ​ធៀន​តាវ​ (Nguyen Thien Tao) នៅ​សារមន្ទីរ​ធម្មជាតិ​ បានប្រៀប​ដូច​ជា​សារមន្ទី​រសំណាក​សម្បូរ​បែប​​មួយ​ ដែល​បាន​ស្រាវ​ជ្រាវ​​អំពីសត្វ​​ពស់​នៅ​វៀតណាម​។ សំណាក​ចំនួន​២០០ ​ដែល​បាន​ប្រមូល​អំពី​​​​ប្រភេទ​ពស់​​ ​ពិស​ពស់​នៅទីនេះ​ជា​លទ្ធផល ​នៃការ​ធ្វើ​​ដំណើរ​​​រាប់​រយ​លើក​ទៅ​គ្រប់​ដងព្រឹក្ស​​ព្រៃ​នៅ​វៀតណាម​ ក្នុង​អំឡុង​ពេល​ជាង​១៥​ឆ្នាំ ដែល​​​ប្រកបមុខ​របរ​​របស់​បងតាវ (Tao)​។​

កើត​ឆ្នាំ​១៩៨២ តាំង​ពី​តូច​ បងតាវ (Tao) ​ជា​អ្នក​ស្រាឡាញ់​ចូល​ចិត្ត​ស្វែង​យល់ ​អំពី​សត្វ​ល្មូន​​ដូចជា​ពស់​ កង្កែប​ កាឡនតន​​​​ជាដើម​ រស់​នៅ​​​ចម្ការ​​​និង​នៅ​ជំវិញ​​វាល​ស្រែ​​​។ ស្រឡាញ់​​ធម្មជាតិ​​និង​​ចំណូល​ចិត្ត​​ស្វែងយល់​អំពី​ប្រភេទ​ពស់​​ តភ្ជាប់​​​ពេល​​បង​តាម​រៀន​​ជំនាញ​​ជីវសាស្រ្ត​ (សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​​ធម្មជាតិ​​ហាណូយ​) ក៏ដូចជា​ស្រាជ្រាវ​​ស៊ី​​ជម្រៅ​​អំពី​ពស់ ​នៅពេល​ខាង​ក្រោយ​នេះ​។​



សព្វថ្ងៃ​ ក្រុម​ស្រាវជ្រាវនៃ​​បណ្ឌិត ​ង្វៀន ​ធៀន​តាវ​ (Nguyen Thien Tao) នៅ​បន្ទប់​​អភិរក្ស​ធម្មជាតិ​ (សារមន្ទីរ​ធម្មជាតិ​វៀតណាម​) បាន​សហការ​នឹង​មជ្ឈមណ្ឌល​​​ប្រឆាំង​ជាតិ​ពុល មន្ទី​រពេទ្យ​បាច​ម៉ាយ​ (Bach Mai) ​ជំរុញ​​ការ​ងារ​ពាក់ព័ន្ធ​​​ដល់​ការ​ស្រា​វ​ជ្រាវ​ផលិតទឹក​សេរ៉ូម​​​ស៊ាំ​និង​​​​ពិស​ពស់​។​ រូបថត៖ វៀតគឿង


បណ្ឌិត​ ង្វៀន​ ធៀន​តាវ​ (Nguyen Thien Tao) បាន​ចុះផ្សាយ​នៅ​លើ​កាសែត​អន្តរជាតិ​​ចំនួន​១០០​​អត្ថបទ​ ដែល​មាន​តម្លៃ​នៅលើ​ទស្សនាវដ្តី​​អន្តជាតិ​ ក្នុងនោះ​មាន​​​​អត្ថបទ​ស្រាវ​ជ្រាវ​អំពី​ពស់​​ប្រហែល​២០ - ​៣០​​​អត្ថបទ​។​ រូបថត៖ ឯកសារ


 បណ្ឌិត​ ង្វៀន​ ធៀន​តាវ​ (Nguyen Thien Tao) និង​សហការី​ជប៉ុន នៅ​សាកល​​វិទ្យាល័យ​​ Kyoto ពិភាក្សា​ផ្តល់​​បទ​ពិសោធន៍​​ការ​ងារ​ស្រាវ​ជ្រាវ​​ព័ត៌មាន​អំពី​ជំងឺ​រាតត្បាត​នៃ​ប្រភេទ​ពស់​មាន​ពិស​។​ រូបថត៖ ឯកសារ​


 សំណាក​ពិសរាប់ពាន់​​បំពង់​ ដប់​ និង​ប្រអប់ ដែល​​​​បាន​ដាក់​ពេញ​ទូ បន្ទប់​ពិសោធន៍​របស់​បណ្ឌិត​ ង្វៀន ​ធៀន​តាវ​ (Nguyen Thien Tao) នៅ​សារមន្ទីរ​ធម្មជាតិ​​។ រូបថត៖ វៀត​គឿង​

 

នៅ​ប្រទេស​វៀតណាម​ ប្រភេទ​ពស់​ជាច្រើន ក្នុងនោះ​មាន​ប្រភេទ​ពស់​មានពិស​ដូចជា​៖ ពស់​វែក​ ពស់​ក្រាយ​ ពស់ Gaboon ជាដើម​ ប្រសិនបើនរណា​ត្រូវ​ប្រភេទ​ពស់ទាំង​នេះ​ចឹក​ អាច​ស្លាប់​មួយ​រំពេច​ រៀងរាល់ឆ្នាំ មាន​អ្នក​រង​គ្រោះ​ត្រូវ​ពស់​ចឹក​​ជាង​៣០០​ពាន់​ករណី​ ហើយ​​ការងារ​ព្យាបាល​​ខាត​បង់​យ៉ាង​ច្រើន​ នៅ​តាម​​មន្តីរ​​​ពេទ្យ​។ ហេតុ​​នេះ​ហើយ ការ​ស្រាវជ្រាវ​​សំណង់​​អំពី​ពស់ ​ពិសេស​គឺ​ចម្រាញ់​យក​ជាតិ​ពិស​ពស់​ ដើម្បី​ផលិត​ចេញទឹក​សេរ៉ូម​​​ សព្វថ្ងៃ​មាន​​ប្រទេស​ចំនួន​​១០០ ​លើ​ពិភពលោក​អនុវត្ត​ ក្នុង​នោះ​មានប្រទេស​​វៀតណាម​។
 

បណ្ឌិត​ ង្វៀន​ ធៀន​តាវ (Nguyen Thien Tao) សព្វ​ថ្ងៃ ​បានចុះផ្សាយ​​​នៅ​លើ​កាសែត​អន្តរ​ជាតិ​​ចំនួន​១០០អត្ថបទ​ ជាមួយនឹង​អត្ថបទ​ស្រាវ​ជ្រាវ​​ជំនាញ​ស៊ី​ជម្រៅ​អំពី​​ពស់​ចំនួន​៣០​​អត្ថបទ​។​​ សំណង់​​ស្រាវជ្រាវ​​​​ផ្សេងៗ អំពី​ពស់​​របស់​បង​ ក៏បាន​​ឧទ្ទេសនាម​​នៅ​សិក្ខាសាលា​នាប្រទេស​​​ជប៉ុន អាមេរិក ហើយ​បាន​មជ្ឈដ្ឋាន​​​អ្នក​ឯកទេស​​វាយ​តម្លៃ​ខ្ពស់​។ សព្វថ្ងៃ​ បង​​ជា​សាស្រ្តាចារ្យ​រង​ អញ្ជើញ​បង្រៀន​​​​​នៅ​​​សាកល​​វិទ្យាល័យ​ Kyoto ជប៉ុន​។​

ជាមួយ​សត្វពស់​ជាង​២០០​ប្រភេទ​ ក្នុងនោះ​ពស់​មាន​ពិស​ប្រហែល​២៥%​ ​វៀត​ណាម​បានផលិត​ចេញ​ជោគ​ជ័យ​​ នូវ​ប្រភេទទឹក​សេរ៉ូម​​ស៊ាំ​នឹង​​ពិស​ពស់​វែកដំបូក​ ​ពស់វែក​ឫស្សី​ ពស់វែក​ស្តេច​ និងពស់​ក្រាយ​  ប៉ុន្តែត្រូវ​នាំចូល​ស្ទើទាំង​អស់​នូ​វទឹក​សេរ៉ូម​ផ្សេង​​គ្រប់​ប្រភេ​ទ​​។ ផលិត​​បានទឹក​សេរ៉ូម​ ​ដើម្បី​ម្ចាស់ការ​ក្នុង​ការ​ងារ​​ព្យាបាល​​ពស់​ចឹក​​នៅវៀតណាម​ ជា​យុទ្ធសាស្រ្ត​​យូរអង្វែង​ ដែល​​ក្រសួង​សុខាភិបាល​​មាន​គោលការណ៍​អនុវត្តច្រើន​​ឆ្នាំ​កន្លង​។​

សព្វថ្ងៃ​ មជ្ឈមណ្ឌ​ល​​ប្រឆាំង​ជាតិ​ពុល មន្ទីរពេទ្យ​បាច់​ម៉ាយ​ (Bach Mai) កំពុង​​ស្រាវ​ជ្រាវ​​ដំណាក់កាលទី​៣ នៃទឹក​សេរ៉ូម​ស៊ាំនឹង​​ពិស​ពស់​​វែក​ដំបូក​ ពស់​ក្រាយ​​ ទុក​សម្រាប់ការ​ងារ​ព្យាបាលត្រូវ​​ពស់​​មានពិស​ចឹក​។ បំណង​ប្រាថ្នា​មាន​សំណង់​​ស្រាវ​ជ្រាវ​​ផលិតចេញ​ទឹក​សេរ៉ូម​ស៊ាំនឹង​​ពិសពស់​​ ជាគោល​បំណង​តែមួយ​​​​ដែល​​បណ្ឌិត ​ង្វៀន ​ធៀន​តាវ​ (Nguyen Thien Tao) បាន​សហការ​ជាមួយ​នឹង​មជ្ឈមណ្ឌល​ប្រឆាំង​ជាតិ​ពុល នៃ​​មន្ទី​រពេទ្យ​បាច​ម៉ាយ (Bach Mai) ​​អនុវត្ត​ធ្វើ​តាំងពី​​ឆ្នាំ​២០១៤។ បង​កំពុង​ប្រមូល​​និង​រួប​រួម​រាល់​ប្រភព​កម្លាំង​ ដើម្បី​កំណត់​ជាក់ស្តែង​​ប្រភេទ​ពស់​មានពិស​ ប្រភព​ផ្គត់​ផ្គង់​ទៀង​ទាត់​នូវ​ជាតិ​ពិស​ពស់​ ជំហាន​ដំបូង​ ​កសាង​បទដ្ឋាន​ផលិត​លើ​ទម្រង់​រូប​ភាព​បន្ទប់​ពិសោធន៍​។​

រៀងរាល់ថ្ងៃ​ ផ្នែក​ប្រឆាំង​ជាតិ​ពុល​នៃ​មន្ទីរ​ពេទ្យ​បាច​ម៉ាយ​ (Bach Mai) ​នៅ​តែ​​ផ្ញើ​សំណាក​ជំងឺ​​នៃ​អ្នក​រង​គ្រោះ​ដែល​ត្រូវ​ពស់​​ចឹក​ ដើម្បី​បណ្ឌិត​ ង្វៀន​ ធៀន​តាវ​(Nguyen Thien Tao) ​វាយ​តម្លៃ​ជំនួយ​ដល់​វេជ្ជបណ្ឌិត​​ព្យាបាល​ជូន​អ្នក​រង​គ្រោះ ​ឱ្យ​បាន​ល្អបំផុ​ត។ បងតាវ (Tao) ក៏​បាន​អញ្ជើញ​មក​ដល់​មន្ទីរពេទ្យ​ជាច្រើនលើក រួម​ជាមួយ​​នឹង​វេជ្ជបណ្ឌិតពិនិត្យ​រោគ​សញ្ញា​ ពេល​អ្នក​រងគ្រោះ​ធ្ងន់​ធ្ងរ​​​ដោយ​សារ​ពស់​ចឹក​។ ក្រោយ​​ច្រើន​​ឆ្នាំ​ ពុះពារ​ស្រាវ​ជ្រាវ​ជាក់ស្តែង​ ​រហូតដល់​​សំណាក​នៃអ្នក​រង​គ្រោះ​​ត្រូវ​ពស់ចឹក​ បណ្ឌិត​ ង្វៀន ធៀន​តាវ​ (Nguyen Thien Tao) បង្កើត​បាន​មូលដ្ឋានឯកសារ​ដំបូង​អំពី​ជំងឺ​រាតត្បាត​ពស់​មានពិស​ និង​កំណត់​បាន​ប្រភេទ​ពស់​មានពិស​ដែល​ធ្លាប់​ជួប​ ដើម្បី​មាន​មូលដ្ឋាន​​​វិទ្យាសាស្រ្ត​សំខាន់​ សម្រាប់​ការងារស្រាវ​ជ្រាវ​ចម្រាញ់​ផលិត​ចេញទឹក​សេរ៉ូម​ស៊ាំនឹង​​​ពិសពស់។



 បណ្ឌិត​ ង្វៀន​ ធៀន​តាវ (Nguyen Thien Tao) ​និង​ក្រុម​អ្នក​ឯកទេស​អន្តរជាតិ​ ក្នុ​ង​ការ​ធ្វើ​ដំណើរ​​ជាក់ស្តែង​ ប្រមូល​សំណាកពស់​នៅវៀត​ណាម​។ រូបថត៖ ឯកសារ


 បណ្ឌិត​ ង្វៀន ធៀន​តាវ​ (Nguyen Thien Tao) ក្នុង​ដំណើរ​​ជាក់ស្តែង​នៅ​វៀត​ណាម​។ រូបថត៖ ឯកសារ


 ជាង​១៥ឆ្នាំ បណ្ឌិត​ ង្វៀន ​ធៀន​តាវ (Nguyen Thien Tao) បាន​ធ្វើ​ដំណើរ​ជាក់ស្តែង​​រួមនឹង​សហការី​​ជាតិ​និង​អន្តរជាតិ​ ដើម្បី​ស្រាវ​​ជ្រាវ​​ប្រភេទ​ពស់​ បម្រើ​ការងារ​​ព្យាបាល​ពស់​​ចឹក​។ រូបថត៖ ឯកសារ​



 បណ្ឌិត​ ង្វៀន​ ធៀន​តាវ (Nguyen Thien Tao) ​យក​​សំណាក​ពិស​ពស់ ​បម្រើ​ការងារ​​ពាក់ព័ន្ធ​ដល់​​ការ​ស្រាវ​ជ្រាវ​ផលិត​ចេញទឹកសេរ៉ូម​​។ រូបថត៖ ឯកសារ


 បណ្ឌិត​ ង្វៀន ធៀន​តាវ (Nguyen Thien Tao) ​បាន​​ធ្វើ​ដំណើរ​ជាក់ស្តែង​នៅ​វៀតណាម ​ក៏ដូចជា​នៅ​ប្រទេស​ឡាវ​ និង​ចិន​។ រូបថត៖ ឯកសារ​
 

 ការ​ស្រាវជ្រាវ​ស៊ី​ជម្រៅ​​របស់​បណ្ឌិត​ ង្វៀន​ ធៀន​តាវ (Nguyen Thien Tao) ​អាច​​ជម្រើស​បាន​ប្រភេទ​​ពស់​សកល​​មួយ​​ចំនួន​។ បង​បាន​​កសាង​ឯកសារ​​អំពី​រូបភាព​​និង​បែង​ចែក​រៀប​ចំ​យ៉ាង​លម្អិត ​នូវ​ប្រភេទ​សត្វ​ពស់​នីមួយៗ​​នៅ​​វៀត​​ណាម​។ រូបភាព​​ថត​សត្វពស់​ក៏​ដូចជា​បទដ្ឋាន​​យក​ពិស​ សុទ្ធតែ​បាន​បង​​និង​ក្រុម​អ្នក​ឯកទេស​​អន្តរជាតិ​អនុវត្ត​ អ្នក​ដែល​​អស់ពីចិត្ត​ជំនួយ​ដល់​​​បង​គឺ​លោក​សាស្រ្តាចារ្យ​ណោរ៉ើឡើប (វិទ្យាស្ថាន​​បណ្ឌិត្យ​​វិទ្យា​សាស្រ្ត​​​រុស្ស៊ី​​)។ នេះ​បាន​ចាត់​ទុក ​ជា​រូបភាព​សត្វ​ពស់ ដែល​មាន​​កម្មសិទ្ធិ​តែមួយ​គត់​​នៅវៀតណាម​ ជា​មួយ​នឹង​​​​រូបភាព​កម្រ​មិន​ងាយ​​ថត​បាន ​អំពី​សត្វ​ពស់​​និង​សត្វ​ព្រៃ​​ធម្មជាតិ​។​

បណ្ឌិត​​ ង្វៀន​ ធៀន​តាវ (Nguyen Thien Tao) ​ក៏ជា​​​អ្នក​វិទ្យាសាស្រ្ត​វ័យក្មេង​ដំបូងរបស់​​វៀតណាម​ ក្នុង​​​​វិស័យ​ជីវសាស្រ្ត​​បាន​​ជ្រើ​ស​ជា​សមាជិក ​នៃ​វិទ្យាស្ថាន​បណ្ឌិត្យ​វិទ្យាសាស្រ្ត​​ពិភពលោក​ អាណាត្តិ​ ២០១៨ - ​២០២២។ នៅ​វេទិកា​​វិទ្យាសាស្រ្ត​​​ស្រាវ​ជ្រាវ​អំពី​សត្វ​ពស់​​និង​សត្វ​ព្រៃ​ បទ​បង្ហាញ​របស់​បណ្ឌិត​ ង្វៀន​ធៀន​តាវ​ (Nguyen Thien Tao) បើក​ចេញ​ឱកាស​សហការ​ថ្មី ​សម្រាប់ការងារ​អភិរក្ស​​ពិពិធ​ជីវសាស្រ្ត​​នៅវៀតណាម​។​

សព្វថ្ងៃ​ បណ្ឌិត ​ង្វៀន ​ធៀន​តាវ (Nguyen Thien Tao) ​​រួមនឹង​ក្រុម​​អ្នក​វិទ្យាសាស្រ្ត​អន្តរជាតិ​​អនុវត្ត​ធ្វើ​ដំណើរ​ទៅ​ជាក់ស្តែង​ ស្រា​វជ្រាវ​ ប្រមូល​សំណាក​សត្វពស់​ នៅ​តាម​ដង​ព្រៃ​​វៀតណាម​។ ភាព​យន្ត​​និង​រូបថត​​​ក្នុងដំណើរការ​​​នេះ គឺ​ជា​កម្រង​​​​ឯកសារ​កម្រ​ បាន​​បណ្តាញ​ទូរទស្សន៍​ទិញ​​កម្មិសិទ្ធិ​ និង​​អញ្ជើញ​​បណ្ឌិត ​ង្វៀន ​ធៀន​តាវ (Nguyen Thien Tao) ​ធ្វើជា​​​តួអង្គ​ពនេចរ​​ផ្សង​ព្រេង​​ក្នុង​ភាព​យន្ត​៕​


បណ្ឌិត ​ង្វៀន ធៀន​តាវ (Nguyen Thien Tao) ​​ជាមួយនឹង​​សំណង់​ស្រាវ​ជ្រាវ​ “ពិពិធ​​និង​អភិរក្សប្រភេទ​សត្វ​​មាន​ឆ្អឹង​ខ្នង​នៅ​អាស៊ី​” ទទួល​បាន​ពាន​រង្វាន់​វិទ្យាសាស្រ្ត​​បច្ចេកទេស​យុវជន​ភូគោល​មាស ​នៃ​មជ្ឈមណ្ឌលសម្ពន្ធយុវជន​ឆ្នាំ​២០១៥​។ នេះ​ក៏ជា​​សំណង់​បាន​​អ្នក​វិទ្យាសាស្រ្ត​អន្តរជាតិ​ សម្រង់​ច្រើន​​បំផុត​​​ឆ្នាំ​២០១៥ (តាម​ការ​វាយ​​តម្លៃ​នៃ​អ្នក​ចុះផ្សាយ BioO2 ​​អាមេរិក​)។​


 អត្ថបទ​៖ ប៊ិច​វឹន​ រូបថត៖ វៀតគឿង​ និង​ឯកសារ​
 


បណ្តាអត្ថបទបានផ្សាយ