បណ្ឌិត ង្វៀន ធៀនតាវ (Nguyen Thien Tao) ប្រធានបន្ទប់អភិរក្ស សារមន្ទីរធម្មជាតិវៀតណាម ជាអ្នកមានការស្រាវជ្រាវអំពីប្រភេទសត្វពស់ជាង១៥ឆ្នាំ ជាមួយនឹងសំណង់យ៉ាងច្រើនជំនួយឧបត្ថម្ភ ដល់វិស័យសុខាភិបាលវៀតណាម ផលិតចេញទឹកសេរ៉ូមព្យាបាលជំងឺកាច់សហាវ ដោយសារពស់ចឹក។ បងក៏ជាអ្នកវិទ្យាសាស្រ្តវ័យក្មេងរបស់វៀតណាម បានជ្រើសជាសមាជិកនៃវិទ្យាស្ថានបណ្ដិត្យវិទ្យាសាស្រ្តពិភពលោក អាណាត្តិ ២០១៨ - ២០២០ នៅកិច្ចប្រជុំពេញអង្គលើកទី២៨ មហាសន្និបាតលើកទី១៤ នៃវិទ្យាស្ថានបណ្ឌិត្យវិទ្យាសាស្រ្តពិភពលោកឆ្នាំ២០១៨ នៅប្រទេសអ៊ីតាលី។
ជាមួយនឹងសំណាកពិសរាប់ពាន់បំពង់ ដប់ និងប្រអប់ ដែលបានដាក់ពេញទូ បន្ទប់ពិសោធន៍របស់បណ្ឌិត ង្វៀន ធៀនតាវ (Nguyen Thien Tao) នៅសារមន្ទីរធម្មជាតិ បានប្រៀបដូចជាសារមន្ទីរសំណាកសម្បូរបែបមួយ ដែលបានស្រាវជ្រាវអំពីសត្វពស់នៅវៀតណាម។ សំណាកចំនួន២០០ ដែលបានប្រមូលអំពីប្រភេទពស់ ពិសពស់នៅទីនេះជាលទ្ធផល នៃការធ្វើដំណើររាប់រយលើកទៅគ្រប់ដងព្រឹក្សព្រៃនៅវៀតណាម ក្នុងអំឡុងពេលជាង១៥ឆ្នាំ ដែលប្រកបមុខរបររបស់បងតាវ (Tao)។
កើតឆ្នាំ១៩៨២ តាំងពីតូច បងតាវ (Tao) ជាអ្នកស្រាឡាញ់ចូលចិត្តស្វែងយល់ អំពីសត្វល្មូនដូចជាពស់ កង្កែប កាឡនតនជាដើម រស់នៅចម្ការនិងនៅជំវិញវាលស្រែ។ ស្រឡាញ់ធម្មជាតិនិងចំណូលចិត្តស្វែងយល់អំពីប្រភេទពស់ តភ្ជាប់ពេលបងតាមរៀនជំនាញជីវសាស្រ្ត (សាកលវិទ្យាល័យវិទ្យាសាស្រ្តធម្មជាតិហាណូយ) ក៏ដូចជាស្រាជ្រាវស៊ីជម្រៅអំពីពស់ នៅពេលខាងក្រោយនេះ។
បណ្ឌិត ង្វៀន ធៀនតាវ (Nguyen Thien Tao) ជាមួយនឹងសំណង់ស្រាវជ្រាវ “ពិពិធនិងអភិរក្សប្រភេទសត្វមានឆ្អឹងខ្នងនៅអាស៊ី” ទទួលបានពានរង្វាន់វិទ្យាសាស្រ្តបច្ចេកទេសយុវជនភូគោលមាស នៃមជ្ឈមណ្ឌលសម្ពន្ធយុវជនឆ្នាំ២០១៥។ នេះក៏ជាសំណង់បានអ្នកវិទ្យាសាស្រ្តអន្តរជាតិ សម្រង់ច្រើនបំផុតឆ្នាំ២០១៥ (តាមការវាយតម្លៃនៃអ្នកចុះផ្សាយ BioO2 អាមេរិក)។
|
អត្ថបទ៖ ប៊ិចវឹន រូបថត៖ វៀតគឿង និងឯកសារ