08/10/2020 12:45 GMT+7 Email Print Like 0

បណ្ដាអ្នកសារព័ត៌មានអាស៊ានចេញសេចក្ដីថ្លែងការណ៍សំដៅរួមដៃគ្នារុញថយក្រោយជម្ងឺរាតត្បាតសកល Covid-19


អ្នកសារព័ត៌មានវៀតណាមធ្វើការនៅមណ្ឌលធ្វើចត្តាឡីស័ក។ (រូបថត៖ TTXVN) 
 

នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនាពេលចុងក្រោយនេះ បណ្ដាប្រទេស សមាជិកសហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (CAJ) បានចេញ “សេចក្ដីថ្លែង ការណ៍របស់សហព័ន្ធអ្នកសារព័ត៌មានអាស៊ានពាក់ព័ន្ធដល់ជម្ងឺរាតត្បាត សកល Covid-19”។

សេចក្ដីថ្លែងការណ៍របស់ CAJ បានកត់សម្គាល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលនិងប្រជាជននៅប្រទេសជាសមាជិកនានា សំដៅជំនះពុះពារ លើជម្ងឺរាតត្បាតក៏ដូចជាផលប៉ះពាល់ពីជម្ងឺរាតត្បាតដល់ស្ថានភាពសេដ្ឋ កិច្ចសង្គមនៅប្រទេសខ្លួនផងដែរ។ CAJ បានវាយតម្លៃខ្ពស់ចំពោះការលះ បង់និងការខិតខំប្រឹងប្រែងរបស់បណ្ដាបុគ្គលិកសុខាភិបាល ជាមនុស្សនៅ ខ្សែជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺក៏ដូចជាការលះបង់និងស្មារតីស្ម័គ្រចិត្តរបស់បុគ្គលម្នាក់ៗក្នុងសហគមន៍នៅពេលវេលាដ៏លំបាក នាបច្ចុប្បន្ន។

CAJ បានអះអាងថា ក្នុងបរិបទនេះ សារព័ត៌មានមានតួនាទីកាន់តែ សំខាន់ជាងពេលណាៗទាំងអស់ ក្នុងការផ្ដល់ព័ត៌មានយ៉ាងត្រឹមត្រូវនិង ថ្មីបំផុតទៅកាន់ប្រជាជន។ CAJ បានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានទាំង អស់ត្រូវតែមានមនសិការគោរពសីលធម៌អាជីពនៅពេលផ្សព្វផ្សាយព័ត៌មានស្ដីពីជម្ងឺរាតត្បាត។ CAJ បានចាត់ទុកថា បណ្ដាទីភ្នាក់ងារសារព័ត៌មានត្រូវ ការចែករំលែកការទទួលខុសត្រូវក្នុងការរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនិងព័ត៌មានមិនពិតដែលពាក់ព័ន្ធដល់ជម្ងឺរាតត្បាត ដែលកំពុង ក្លាយទៅជាបញ្ហាបន្ទាន់រួមក្នុងតំបន់។

CAJ បានអះអាងនូវការត្រៀមខ្លួនជាស្រេចរួមសហការជាមួយអង្គការ សារព័ត៌មាននៅតាមប្រទេសសមាជិកទាំងអស់ក្នុងការអនុវត្តកម្មវិធីបំពេញបន្ថែមចំណេះដឹងនិងបំណិនសម្រាប់អ្នកសារព័ត៌មានដើម្បីឆ្លើយតបនឹង បញ្ហាប្រឈមថ្មីៗ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ