09/01/2020 14:10 GMT+7 Email Print Like 0

បណ្ដាអ្នកជំនាញ អ្នកវិទ្យាសាស្ត្រផ្ដល់មតិយោបល់សុក្រិតឯកសារដាក់ជូន មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាម


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam 
 

នាថ្ងៃ​ទី៧ ខែមករា ឆ្នាំ​២០២០ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam សមាជិក​អចិន្រ្តៃយ៍​នៃអនុគណៈ​កម្មការសេដ្ឋកិច្ចសង្គម បានធ្វើជាប្រធាននៃ កិច្ចប្រជុំជាមួយបណ្ដាអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ ដើម្បីផ្ដល់មតិ​យោបល់ បន្តសុក្រិតខ្លឹមសារលើវិស័យវិទ្យាសាស្ត្រអប់រំ វប្បធម៌ សង្គម នៅក្នុងរបាយការណ៍បូក សរុបយុទ្ធសាស្ត្រ​អភិវឌ្ឍ១០ឆ្នាំ ២០១១-២០២០ និងយុទ្ធសាស្ត្រអភិវឌ្ឍ សេដ្ឋកិច្ចសង្គម១០ឆ្នាំ ២០២១-២០៣០ របាយការណ៍​វាយតម្លៃលទ្ធផល នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៥ឆ្នាំ ២០១៦-២០២០និងទិសដៅសម្រាប់ដំណាក់ កាលឆ្នាំ​២០២១-២០២៥។
 
ក្នុងសេចក្ដី​ព្រាងនៃរបាយការណ៍លើកនេះ វិស័យអប់រំវិទ្យាសាស្ត្រ វប្បធម៌ សង្គម ត្រូវបានវាយតម្លៃ​គ្រប់​ជ្រុង​ជ្រោយ​ចំពោះ​លទ្ធផលដែល សម្រេចបាន វិភាគមូលហេតុហើយកំណត់ទិសដៅ ភារកិច្ចអភិវឌ្ឍនាពេល ខាងមុខផង​ដែរ។ លោក Le Son Hai អនុរដ្ឋមន្រ្តីនិងជាអនុប្រធានគណៈ កម្មការជនជាតិ បានលើកសំណើថា រាល់បញ្ហា​ជនជាតិត្រូវការមានគោល នយោបាយក្នុងរយៈពេលវែងនិងឯកភាព ក្នុងនោះយកចិត្តទុកដាក់ ពិសេស​ដល់​ការអភិរក្សវប្បធម៌ អត្តសញ្ញាណប្រពៃណីរបស់សហ គមន៍ជន ជាតិនីមួយៗ។ ក្នុងពេលជាមួយ​គ្នានោះ​ លោក Hoang Minh នាយកវិទ្យា ស្ថានវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងផ្លាស់ប្ដូរថ្មីច្នៃប្រឌិត បានផ្ដល់មតិថា យុទ្ធ​សាស្ត្រ​​អភិវឌ្ឍដំណាក់កាលឆ្នាំ២០២១- ២០៣០ត្រូវការកំណត់ផ្នែកវិទ្យា សាស្ត្រមួយ​ចំនួន​ដែល​វៀត​ណាម​មាន​ប្រៀប​ខ្លាំង​ក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ រួមជាមួយផលិតផលសំខាន់ៗជាតិ ទាំងជំរុញ ពង្រីកការទទួលយក និងអនុវត្ត​បច្ចេកវិទ្យាថ្មីផងដែរ។
 
ថ្លែងសន្និដ្ឋាន​នៅកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានអោយដឹងថា ក្រុមនិពន្ធនឹងពិចារណា ទទួលយកមតិ​យោបល់យ៉ាង​ គ្រប់គ្រាន់ ជាពិសេសគឺរបៀបអភិក្រមថ្មី ដើម្បីបន្តសុក្រិតខ្លឹម​សារទាំង ​នោះ៕

 

 តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ