• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាសកម្មភាពរំលឹកខួបទិវាដើម្បីជនរងគ្រោះដោយសារធាតុគីមីពុលពណ៌ លឿងទុំ/dioxin វៀតណាមឆ្នាំ២០២០ (ថ្ងៃទី១០ សីហា)


ទិដ្ឋភាពនៃកិច្ចសន្ទនា។ (រូបថត៖ qdnd.vn)
 

យោងតាមតួរលេខរបស់ក្រសួងការពារជាតិអាមេរិកថា ក្នុងចន្លោះពីឆ្នាំ ១៩៦១ដល់ឆ្នាំ១៩៧១ កងទ័ពអាមេរិកបានរោយសារធាតុគីមីពុលប្រមាណ ៨០លានលីត្រក្នុងនោះ៦១%គឺជាសារធាតុគីមីពុល ពណ៌ លឿងទុំមកលើដែនដី វៀតណាម ធ្វើឲ្យពលរដ្ឋវៀតណាមប្រមាណ៤,៨លាននាក់រងការបំពុល ដែលបង្កឡើងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើសុខភាពរបស់ ជនរងគ្រោះក៏ដូចជាបន្សល់ទុកនូវផលវិបាកច្រើនលើសលុបទៅលើសង្គមផងដែរ។ 
 
ក្នុងឱកាសរំលឹកខួបទិវាដើម្បីជនរងគ្រោះដោយសារធាតុគីមីពុលពណ៌ លឿងទុំ/dioxin វៀតណាមឆ្នាំ២០២០ (ថ្ងៃទី១០ សីហា) នាយប់ថ្ងៃ ទី៩ សីហា នៅទីក្រុងហាណូយ បានប្រារព្ធធ្វើឡើងកម្មវិធីពិព័រណ៍រូបថត តាមអនឡាញនិងកិច្ចសន្ទនាក្រោមប្រធានបទ “សេចក្ដីប្រាថ្នាឈានឡើង”។     
 
យោងតាមតួរលេខរបស់ក្រសួងការពារជាតិអាមេរិកថា ក្នុងចន្លោះពីឆ្នាំ ១៩៦១ដល់ឆ្នាំ១៩៧១ កងទ័ពអាមេរិកបានរោយសារធាតុគីមីពុលប្រមាណ ៨០លានលីត្រក្នុងនោះ៦១%គឺជាសារធាតុគីមីពុលពណ៌លឿងទុំមកលើដែនដី វៀតណាម ធ្វើឲ្យពលរដ្ឋវៀតណាមប្រមាណ៤,៨លាននាក់រងការបំពុល ដែលបង្កឡើងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើសុខភាពរបស់ជនរងគ្រោះក៏ដូចជាបន្សល់ទុកនូវផលវិបាកច្រើនលើសលុបទៅលើសង្គមផងដែរ។
 
ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ការងារជំនះពុះពារលើផលវិបាលដោយសារធាតុ គីមីពុលក្រោយសង្គ្រាមទទួលបានលទ្ធផលជាច្រើន ក្នុងនោះមានការ សម្រេចរួចរាល់គម្រោងបោសសម្អាតការបំពុលដោយសារធាតុ dioxin នៅ ព្រលានយន្តហោះដាណាំង ការចាប់ផ្ដើមអនុវត្តគម្រោងបោស សម្អាតការ បំពុលដោយសារធាតុ dioxin នៅព្រលានយន្តហោះ Bien Hoa ព្រមទាំងការ ងារថែទាំ ជួយដល់ជនរងគ្រោះដោយសារធាតុ dioxin ក្នុងប្រទេស ក៏ត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ក្រៅពីនោះ វៀតណាម និងស្ថាប័ន USAID របស់អាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី ការផ្ដល់ជំនួយឧបត្ថម្ភឥតសំណងក្នុងតម្លៃ៦៥លានដុល្លាអាមេរិកក្នុងគោលដៅជួយឧបត្ថម្ភដល់ជនរងគ្រោះដោយសារធាតុ dioxin នៅវៀតណាមផងដែរ។
 
ថ្លែងនៅកិច្ចសន្ទនានេះ លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Van Rinh ប្រធានសមាគមន៍ ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿង ទុំ/dioxin វៀតណាមបានឲ្យដឹងថា៖
 
“យើងខ្ញុំមានគោលបំណងថា បក្ស រដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់និងប្រព័ន្ធ នយោបាយទាំងមូលបន្តយកចិត្តទុកដាក់ ជួយសម្រួលទាំងខាងសម្ភារៈនិង ស្មារតីដល់ជនរងគ្រោះដោយសារធាតុ dioxin ក្នុងជីវភាពរស់នៅ។ ក្នុង ឱកាសនេះដែរ ខ្ញុំសូមអំពាវនាវឲ្យបណ្ដាបុគ្គល អង្គការអន្តរជាតិ រួមទាំងរដ្ឋា ភិបាលនិងប្រជាជនអាមេរិកបន្តបង្ហាញនូវការទទួលខុសត្រូវចំពោះ ប្រជាជនវៀតណាមក្នុងការដោះស្រាយផលវិបាលដោយសារធាតុគីមីពុលទៅលើមនុស្សក៏ដូចជាបរិស្ថានផងដែរ”។
 
ក្នុងឱកាសនេះដែរ ពិព័រណ៍រូបថតក្រោមប្រធានបទ “សេចក្ដីប្រាថ្នា ឈានឡើង” ត្រូវបានរៀបចំឡើងតាមអនឡាញនៅអាស័យដ្ឋាន trienlamdacam.vn ចាប់ពីថ្ងៃទី៩ សីហា ដល់ថ្ងៃទី៩ តុលា ឆ្នាំ២០២០៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top