• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាសកម្មភាពរំលឹកខួបលើកទី ៦០ ទិវាត្រួសត្រាយផ្លូវ Truong Son - ផ្លូវហូជីមិញ


 សកម្មភាពរំលឹកខួបលើកទី ៦០ ទិវាត្រួសត្រាយផ្លូវ Truong Son - ផ្លូវហូជីមិញ (រូបថត៖ TTXVN) 
 

ក្នុង​ក្របខ័ណ្ឌនៃ សកម្មភាពរំលឹកខួបលើកទី ៦០ ទិវាត្រួសត្រាយផ្លូវ Truong Son នោះ នៅ ខេត្ត Binh Phươc បាន​ប្រព្រឹត្តិ​ទៅពិធីប្រកាសកេរដំណែល​ជាតិពិសេស ផ្លូវ Truong Son - ផ្លូវហូ​ជីមិញដ៏ល្បីល្បាញ។

នាយប់​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅខេត្ត Quang Tri បានប្រព្រឹត្តិទៅកម្មវិធីសម្ដែងសិល្បៈ ដោយ​​ប្រធាន​បទ​ "បន្តសរសេរវីរៈបទច​ម្រៀង Truong Son ។ កម្មិវធីនេះបានប្រព្រឹត្តិទៅសំដៅតបស្ន​ងសងគុណ​ លើក​តម្កើង​នូវ​រាល់​យុទ្ធជ័យ និងគុណបំណាច់ដ៏ធំធេងរបស់កងទ័ព Truong Son ក្នុងការតស៊ូដណ្ដើមឯករាជ្យ សេរីភាព និង​ឯកភាព​ប្រទេសជាតិ។ លោកឧត្តម​សេនីយ៍ត្រី Nguyen Anh Tuan មេបញ្ជាការនៃកងពលធំលេខ ​១២ បាន​ឲ្យដឹង​ថា៖​
 
“សកម្មភាព​នេះគឺមាន​អត្ថន័យដ៏ធំធេងក្នុងចំ​ណោមសកម្មភាព រំលឹកខួបលើកទី ៦០ ទិវាប្រពៃណី​នៃវិវៈកង​ទ័ព​ Truong Son ក៏ដូចជាសំដៅលើកតម្កើង ត​បស្នង សងគុណចំពោះយុទ្ធជ័​យ និងការរួម​វិភាគ​ទាន​ដ៏ធំធេង​របស់​កង​ទ័ព​ Truong Son ក្នុងការតស៊ូដើម្បីឯករាជ្យសេរីភាពនិង​ឯកភាពប្រទេសជាតិ។ ហើយតាមនោះ​ រួមចំណែក​អប់រំប្រពៃណី​ដ៏អង់អាចក្លាហានរបស់ជំនាន់មុ​នមុនដល់ជំនាន់ក្រោយៗផងដែរ”​។
 
នាយប់ថ្ងៃ​ដដែល ក្នុងក្របខ័ណ្ឌនៃ សកម្មភាពរំលឹកខួបលើកទី ៦០ ទិវាត្រួសត្រាយផ្លូវ Truong Son នោះ នៅ ខេត្ត Binh​ Phươc បានប្រព្រឹត្តិទៅពិធីប្រកាសកេរដំណែលជាតិពិសេស ផ្លូវ Truong Son - ផ្លូវហូជីមិញ​ដ៏ល្បី​ល្បាញ​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top