បណ្ដាសកម្មភាពឆ្ពោះទៅរំលឹកខួបលើកទី ៩២ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម
ក្នុងឱកាសរំលឹកខួបលើកទី៩២ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ ខែមិថុនា ១៩២៥ - ២១ ខែមិថុនា ២០១៧) ក្នុងឱកាសរំលឹកខួបលើកទី ៩២ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ ខែមិថុនា ១៩២៥ - ២១ ខែមិថុនា ២០១៧) នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ឧត្តមសេនីយ៍ឯក លោក Ngo Xuan Lich ជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរកាសែតកងទ័ពប្រជាជន មជ្ឍមណ្ឌលផ្សាយសម្លេង ទូរទស្សន៍ កងទ័ពប្រជាជន និងទស្សនាវដ្តីការពារជាតិ ប្រជាជនទាំងមូល។ នៅទីនេះ លោក Ngo Xuan Lich បានសង្កត់ធ្ងន់ថា ដើម្បីបំពេញភារកិច្ចលើវិស័យព័ត៌មាន ឃោសនាក្នុងស្ថានភាពថ្មីនោះ បណ្ដាស្ថាប័នកាសែតកងទ័ព គប្បីរួមសហការយ៉ាងជិត្តស្និទ្ធ ជាមួយកាសែតទូទាំងប្រទេស ផ្សព្វផ្សាយយ៉ាងសកម្ម នូវលទ្ធផលអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឍឹមទី ៤ (នីតិកាលទី ១២) ស្ដីពីការបង្កើនការងារកសាងបក្សជាដើម។
នាថ្ងៃដដែល ស្ថាប័នវិទ្យុសម្លេងវៀតណាម ប្រចាំនៅទីក្រុងហូជីមិញរួមសហការជាមួយស្ថាប័នកាសែតមជ្ឈឹមប្រចាំនៅទីក្រុងហូជីមិញ បានប្រារព្ធឡើងកម្មវិធីជួបប្រាស្រ័យលិល្បៈដោយប្រធាបទ ច្រៀងស្ដីពីស្រុកកំណើ ប្រទេសជាតិលើកទី ៤។
នាថ្ងៃដដែល សមាគមអ្នកកាសែតនៅទៅក្រុង Da Nang រួមសហការជាមួយគណកម្មាធិការឃោសនា អប់រំទីក្រុង និងមន្ទីរព័ត៌មាន និងផ្សព្វផ្សាយទីក្រុងបានប្រារព្ធឡើងសិក្ខាសាលាដោយប្រធានបទ សីលធម៌របស់អ្នកកាសែតក្នុងសភាពការផ្សព្វផ្សាយនាបច្ចុប្បន្ន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម