ព័ត៌មាន

បណ្ដាសកម្មភាពឆ្ពោះទៅរំលឹកខួបលើកទី ៩២ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម


  
បណ្ដាសកម្មភា​ពឆ្ពោះទៅរំលឹកខួបលើកទី ៩២ នៃទិវាសារព័ត៌មាន​បដិវត្តន៍​វៀត​ណាម​

ក្នុងឱកាសរំលឹក​ខួបលើកទី​៩២ នៃទិវាសារព័ត៌មាន​បដិវត្តន៍​វៀត​ណាម (២១ ខែមិថុនា ១៩២៥ - ២១ ខែមិថុនា ២០១៧) ក្នុងឱកាស​រំលឹក​ខួបលើកទី ៩២ នៃទិវា​សារព័ត៌មាន​បដិវត្តន៍វៀត​ណាម (២១ ខែមិថុនា ១៩២៥ - ២១ ខែ​មិថុនា ២០១៧​) នាព្រឹក​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០១៧ ឧត្តមសេនី​យ៍​ឯក លោក  Ngo Xuan Lich ជារដ្ឋមន្ត្រី​ក្រសួង​ការ​ពារប្រទេស​វៀត​ណាម បានអញ្ជើញ​ទៅ​សាក​សួរ​សុខ​ទុក្ខ និងជូនពរកាសែត​កងទ័ពប្រជាជន មជ្ឍមណ្ឌលផ្សាយ​សម្លេង ទូរទស្សន៍​ កងទ័ព​ប្រជាជន និងទស្សនាវដ្តីការ​ពារជាតិ ប្រជាជនទាំងមូល។ នៅទី​នេះ ​លោក  Ngo Xuan Lich បានសង្កត់ធ្ងន់ថា ដើម្បី​បំពេញ​ភារកិច្ច​លើវិស័យ​ព័ត៌មាន ឃោសនា​ក្នុង​ស្ថាន​ភាព​ថ្មីនោះ​ បណ្ដាស្ថាប័ន​កាសែត​កងទ័ព គប្បី​រួមសហការយ៉ាង​ជិត្តស្និទ្ធ ជាមួយកាសែតទូទាំងប្រទេស ផ្សព្វផ្សាយ​យ៉ាង​​សកម្ម​ នូវលទ្ធផលអនុវត្តសេចក្ដី​សម្រេចចិត្តមជ្ឍឹមទី ៤ (នីតិកាលទី ១២) ស្ដីពីការ​បង្កើនការ​ងារកសាង​បក្ស​ជា​ដើម។

នាថ្ងៃដដែល ស្ថាប័នវិទ្យុ​សម្លេងវៀត​ណាម ប្រចាំនៅទី​ក្រុងហូជីមិញ​រួមសហការ​ជាមួយស្ថាប័នកាសែត​មជ្ឈឹម​ប្រចាំ​​នៅ​ទីក្រុង​ហូជីមិញ បានប្រារព្ធ​ឡើងកម្ម​វិធីជួបប្រាស្រ័យ​លិល្បៈ​ដោយប្រធាបទ ច្រៀងស្ដីពីស្រុកកំណើ ប្រទេស​​ជាតិ​លើកទី ៤។

​នាថ្ងៃ​ដដែល សមាគមអ្នកកាសែតនៅទៅក្រុង Da Nang រួមសហការ​ជាមួយ​គណកម្មាធិការ​ឃោសនា អប់រំ​ទីក្រុង ​និងមន្ទីរព័ត៌មាន និងផ្សព្វ​ផ្សាយ​ទីក្រុង​បាន​ប្រារព្ធ​ឡើង​សិក្ខាសាលា​ដោយ​ប្រធានបទ សីលធម៌​របស់​អ្នកកា​សែត​​ក្នុង​សភាព​ការផ្សព្វ​ផ្សាយ​នាបច្ចុប្បន្ន៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top