• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាតំបន់សកម្មត្រៀមរៀបចំអោយការបោះឆ្នោតសមាជិកសភានិងដំណាងក្រុមប្រឹក្សាប្រជាជន


បណ្ដាតំបន់សកម្មត្រៀមរៀបចំអោយការបោះឆ្នោតសមាជិកសភានិងដំណាងក្រុមប្រឹក្សាប្រជាជន

នាថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០១៦ គណៈកម្មាធិការបោះឆ្នោតសមាជិកសភា និងសមាជិក​ក្រុមប្រឹក្សាប្រជាជន​ទីក្រុង Can Tho (​ភាគខាងត្បូងវៀតណាម) បានរៀបចំកិច្ចប្រជុំ​វាយ​តំលៃ​អំពី​ស្ថាន​ភាព​ត្រៀម​រៀប​ចំ​អោយ​កា​របោះ​ឆ្នោត​សមាជិក​សភា និងសមាជិក​ក្រុមប្រឹក្សា​ប្រជាជន គ្រប់ជាន់ថ្នាក់នៅទីក្រុង Can Tho ។ លោក​ Pham Van Hieu ប្រ​ធាន​គណៈ​កម្មាធិការបោះឆ្នោត​ទី​ក្រុង Can Tho បានស្នើអោយសមាជិកទាំងឡាយ​ នៃគណៈកម្មាធិការបោះឆ្នោត អនុគ​ណៈកម្មការ​ត្រូវ​អនុវត្ត បណ្ដាភារកិច្ចដែលបាន​ប្រគល់ កសាងផែនការពិនិត្យយ៉ាង​ម៉ត់ចត់​ទៅ​ដល់​ឃុំស​ង្កាត់ ទីរួម​ស្រុក ពីនាបច្ចុប្បន្ន​ដល់​ពេល​បោះឆ្នោត​ ទទួលបានជោគជ័យ ត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោ​បាយ​បំរើកា​រ​បោះឆ្នោតប្រកបដោយ​ល្អប្រសើរ​និងសន្សំសម្ចៃ។

​នាថ្ងៃដដែរ លេខាបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងជាប្រធានគណៈ​កម្មាធិការបញ្ជា​ ណែនាំបោះ​ឆ្នោត​ខេត្ត​ Quang Ninh (ភាគខាងជើងវៀតណាម)​ លោក Nguyen Van Doc បានស្នើគ្រប់​តំបន់ ក្នុង​ខេត្ត​ត្រូវ​បង្កើត​គំរោង​ផែន​ការបេក្ខ​ជន ក្តាប់​ជាប់ការកំណត់​នានា ពីមជ្ឈឹម។ តាមគំរោង ខេត្ត  Ninh នឹងប្រកាសមណ្ឌល​បោះឆ្នោត​នាថ្ងៃទី៣ ខែ​មិនា និង​អនុវត្តសន្និសីទពិគ្រោះយោបល់លើកទី២ នាថ្ងៃទី១៨​ខែ​មិនា និង​បិទ​បញ្ជី​រាយ​នាមនៅ​មណ្ឌល​បោះឆ្នោត​នានា ក្នុងថ្ងៃទី១២មិនាខាងមុខ។

​គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមខេត្ត Dak Lak , Binh Phuoc ក៏​បាន​រៀប​ចំ​សន្និសីទ​បញ្ជា​ណែនាំ​ខ្លឹម​សារ បែប​បទ របៀប​ឧទ្ទេសនាមបេក្ខជនជា​សមាជិក​សភា និងសមាជិកក្រុមប្រឹក្សាប្រជាជន អាណត្តិ​២០១៦-២០២១​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top