08/11/2020 14:57 GMT+7 Email Print Like 0

បដិវត្តន៍ខែតុលារុស្ស៊ី៖ មេរៀនស្ដីពីការប្រកាន់ខ្ជាប់នូវគោលដៅឯករាជ្យជាតិនិងមាគ៌ាឈានឡើងសង្គមនិយម

ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ជាថ្ងៃខួបគម្រាប់រយៈពេល១០៣ឆ្នាំនៃជ័យជំនះដ៏មហិមារនៃបដិវត្តន៍ខែតុលានៅប្រទេសរុស្ស៊ី (ថ្ងៃទី៧ វិច្ឆិកា ឆ្នាំ១៩១៧-ថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២០)។ ក្រោមការដឹកនាំរបស់បក្ស Bolshevik រុស្ស៊ី និងលោក លេនីន នៅថ្ងៃទី៧ វិច្ឆិកា ឆ្នាំ១៩១៧ វណ្ណៈកម្មករនិងពលកររុស្ស៊ីបានរួមគ្នា ងើបឈរឡើង ផ្ដួលរលំរដ្ឋអំណាចរបស់វណ្ណៈមូលធននិងប្រឆាំងបដិវត្តន៍ ដើម្បីបង្កើតឡើងរដ្ឋសូវៀត ដែលជារដ្ឋរបស់វណ្ណៈកម្មករនិងពលករដើម ដំបូងលើពិភពលោក បើកយុគសម័យថ្មីក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែល ជាយុគសម័យអន្តរកាលឈានឡើងសង្គមនិយម។

ចំពោះប្រទេសវៀតណាម ជ័យជំនះនៃបដិវត្តន៍ខែតុលារុស្ស៊ីមិនត្រឹម តែបញ្ចាំងរស្មីនៃលទ្ធិម៉ាក់-លេនីននិយមទៅលើមាគ៌ាបដិវត្តន៍ប៉ុណ្ណោះទេ ថែម ទាំងលើកទឹកចិត្ត គាំទ្រចំពោះវណ្ណៈកម្មករ-ពលករវៀតណាមងើបឈរឡើង ផ្ដួលរលំនឹមត្រួតត្រារបស់ពួកសត្រូវអាណានិគមនិយមនិងរបបសក្ដិភូមិ សំដៅដណ្ដើមយករដ្ឋអំណាចជូនប្រជាជនទៀតផង។ ហើយជ័យជំនះនៃ បដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ បង្កើតឡើងប្រទេសវៀតណាមប្រជាធិបតេយ្យ សាធារណៈរដ្ឋគឺជាសក្ខីភាពដ៏រស់រវើកបំផុត។ លោកសាស្ត្រាចារ្យ បណ្ឌិត Ta Ngoc Tan អនុប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម បានអះអាងថា៖

“រាល់សមិទ្ធផលនៃបដិវត្តន៍ខែតុលារុស្ស៊ី ឬនៅតាមបណ្ដាប្រទេសនៃ សហភាពសូវៀត ហើយនៅក្នុងប្រព័ន្ធសង្គមនិយមទាំងមូលលើពិភពលោក ប៉ុន្តែត្រូវដួលរលំនាឆ្នាំ១៩៩១នោះ បានក្លាយទៅជាមេរៀនដ៏សែនសំខាន់ ចំពោះប្រទេសយើង ជាពិសេសគឺវៀតណាមកំពុងដើរតាមហើយកសាង សង្គមនិយមផងដែរ។ មេរៀននោះ គឺយើងត្រូវតែឆ្លៀតយកលទ្ធិម៉ាក់-លេនីន និយមប្រកបដោយលក្ខណៈច្នៃប្រឌិត ក៏ដូចជាបទពិសោធន៍លើទូទាំងពិភព លោក ឬក៏យើងត្រូវតែក្រេបយកបទពិសោធន៍ល្អៗទាំងស្រុងរបស់មនុស្ស លោកសម្រាប់បម្រើបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ”។

នៅក្នុងអត្ថបទសរសេរក្រោមចំណងជើងថា “ត្រៀមរៀបចំនិងដំណើរ ការឲ្យបានល្អបំផុតនូវមហា សន្និបាតលើកទី១៣របស់បក្ស នាំប្រទេសជាតិ ឈានចូលដំណាក់កាលអភិវឌ្ឍថ្មីមួយ” អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong បានបន្តបញ្ជាក់ថា សតិអារម្មណ៍ជា រៀងរហូតក្នុងការដឹកនាំរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ព ទាំងមូលនោះគឺប្រកាន់ខ្ជាប់និងឆ្លៀតយក អភិវឌ្ឍប្រកបដោយលក្ខណៈ ច្នៃប្រឌិតនូវលទ្ធិម៉ាក់-លេនីននិយមនិងសតិអារម្មណ៍ ហូជីមិញ ប្រកាន់ខ្ជាប់នូវ គោលដៅឯករាជ្យជាតិនិងសង្គមនិយម ប្រកាន់ខ្ជាប់នូវគោលមាគ៌ាផ្លាស់ ប្ដូរថ្មីរបស់បក្ស ដើម្បីកសាងនិងការពារមាតុភូមិវៀតណាមសង្គមនិយម។ នេះជាបញ្ហាប្រកបដោយអត្ថន័យស្លាប់រស់ចំពោះរបប ព្រមទាំងជាមូល ដ្ឋានគ្រឹះដ៏រឹងមាំរបស់បក្សកុម្មុយនិស្តវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ