03/06/2021 14:31 GMT+7 Email Print Like 0

បញ្ជាក់ពីតួនាទីសំខាន់នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២

អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Quang Hieu អញ្ជើញថ្លែងក្នុងសិក្ខាសាលា (រូបថត៖ TTXVN)
 

សិក្ខាសាលាលើកទី ៣ នៃវេទិកាតំបន់អាស៊ាន (ARF) ស្តីពីការអនុវត្តអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) និងឯកសារច្បាប់អន្តរជាតិដទៃទៀតដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលកំពុងកើតឡើងលើសមុទ្រ បានប្រព្រឹត្តទៅនាពេលរសៀល នៅថ្ងៃទី ១ ខែមិថុនា តាមទម្រង់នៃការផ្សាយបន្តផ្ទាល់និងតាមអនឡាញ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំរួមគ្នាដោយក្រសួងការបរទេសវៀតណាមនិងក្រសួងការបរទេសឥណ្ឌា អូស្ត្រាលី កាណាដានិងសហភាពអឺរ៉ុប។ សិក្ខាសាលានេះគឺស្ថិតក្នុងចំណោមសកម្មភាពអនុវត្តន៍ផែនការសកម្មភាពទីក្រុងហាណូយលើកទី ២ ដំណាក់កាល ២០២០-២០២៥ និងសេចក្តីថ្លែងការណ៍ ARF ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងភ្នាក់ងារប្រតិបត្តិច្បាប់លើសមុទ្រ ដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០១៦ យោងតាមគំនិតផ្តួចផ្តើមរបស់វៀតណាម។

ថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Quang Hieu បានអះអាង លើតួនាទីសំខាន់របស់ UNCLOS ១៩៨២ ដូចជា “រដ្ឋធម្មនុញ្ញ” នៃមហាសមុទ្រ ជាក្របខ័ណ្ឌច្បាប់សម្រាប់ដោះស្រាយបញ្ហាប្រឈមលើសមុទ្រក្នុងតំបន់ រួមទាំងបញ្ហាប្រឈមថ្មីៗដែលទើបលេចឡើង បន្ទាប់អនុសញ្ញានេះត្រូវបានអនុម័ត។ យោងតាមលោក Pham Quang Hieu រាល់ជំលោះនៅសមុទ្រខាងកើតត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២។  យ៉ាងណាមិញ កិច្ចសហប្រតិបត្តិការស្មោះត្រង់ដោយឈរលើមូលដ្ឋាននៃអនុសញ្ញានេះ នឹងចូលរួមចំណែកពង្រឹងការជឿទុកចិត្តក្នុងចំណោមភាគីនានា លើកកម្ពស់សន្តិភាព សន្តិសុខនិងវិបុលភាពក្នុងតំបន់។

រួមជាមួយមតិនេះ ឯកអគ្គរដ្ឋទូតកាណាដានិងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមក៏បានសង្កត់ធ្ងន់លើតួនាទីនិងតម្លៃរបស់ UNCLOS ១៩៨២ ។ លោកឯកអគ្គរដ្ឋទូតកាណាដា Deborah Paul បានអះអាងថា នឹងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងការគ្រប់គ្រងនិងដោះស្រាយជម្លោះដោយសន្តិវិធីអនុលោមតាមច្បាប់អន្តរជាតិ។

សិក្ខាសាលានេះ ត្រូវបានដំណើរការក្នុងរយៈពេលពីរថ្ងៃ (ថ្ងៃទី ១ និងទី ២ ខែមិថុនាឆ្នាំ ២០២១)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ