• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនវិធានការនានាថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២២

លោកនាយករដ្ឋមន្ត្រីបានសំណូមពរឲ្យថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត ក្រុងចំណុះមជ្ឈឹមត្រូវផ្ដោតសំខាន់លើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តលេខ ១២៨ របស់រដ្ឋាភិបាលស្ដីពី “ការសម្របខ្លួនប្រកបដោយភាពបត់បែន និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព”។

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Pham Binh Minh ទើបបានចុះហត្ថលេខា និងចេញផ្សាយសារាចររបស់លោកនាយករដ្ឋមន្ត្រីវៀតណាម ស្ដីពី ការបង្កើនវិធានការធានាការទទួលអំណឆ្នាំថ្មីប្រពៃណី ២០២២ យ៉ាងសប្បាយរីយរាយ សុវត្ថិភាព និងសន្សំសម្ចៃ។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានសំណូមពរឲ្យថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត ក្រុងចំណុះមជ្ឈឹមត្រូវផ្ដោតសំខាន់លើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តលេខ ១២៨ របស់រដ្ឋាភិបាលស្ដីពី “ការសម្របខ្លួនប្រកបដោយភាពបត់បែន និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព”។ ទន្ទឹមនឹងនេះ ខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកីវូដ ១៩ និងជំងឺរាតត្បាតនានាដេលអាចផ្ទុះឡើង។ លោកនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចឲ្យស្ថាប័នមានសមត្ថកិច្ចនានាត្រូវ៖ អនុវត្តន៍វិធានការដោយព្រមៗគ្នា ដើម្បីជំរុញអភិវឌ្ឍន៍ទីផ្សារក្នុងប្រទេស ឆ្លើយតបនឹងតម្រូវការទំនិញជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ត្រូវ ក្ដាប់ជាប់ស្ថានការណ៍ជីវភាពរស់នៅរបស់មុខសញ្ញាគោលនយោបាយ ដើម្បីជួយឧបត្ថម្ភឲ្យទាន់ពេលវេលា ដោយធានាថាមុខសញ្ញាគោលនយោបាយទាំងអស់ទទួលបានអំណោយមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top