• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនដំណោះស្រាយជួយឧបត្ថម្ភដល់សហគ្រាស

​តាមរបាយការណ៍នេះ ប្រសិនបើជំងឺត្រូវ បានគ្រប់គ្រងក្នុងខែមេសា នឹងមានសហគ្រាសប្រមាណ៥០%អាច​បន្ត​រក្សា​ សកម្មភាព ហើយ៣០%នឹងត្រូវកាត់បន្ថយទ្រង់ទ្រាយសកម្មភាពឬរងការ ក្ស័យធន។ ប៉ុន្តែ ប្រសិន​បើជំងឺ​បន្ត​កើត​មានរហូតដល់ដំណាច់ត្រីមាស ទី២គឺសហគ្រាសនឹងជួបការលំបាកខ្លាំងណាស់។
 
សាកល​វិទ្យាល័យសេដ្ឋកិច្ចជាតិវៀតណាម ទើបនឹងបានប្រកាស របាយការណ៍​វាយ​តម្លៃពេញ​ទំហឹង​ចំពោះ​ផល​ប៉ះពាល់​នៃ​ជំងឺ Covid-19 ទៅ លើសេដ្ឋកិច្ចវៀតណាម។ របាយការណ៍នេះជាស្នាដៃស្រាវជ្រាវរបស់ក្រុម អ្នកនិពន្ធ​ជាង​៥០នា​ក់​រួមមានអ្នកវិទ្យាសាស្ត្រ អ្នកជំនាញជួរមុខជាច្រើន ដែលបានវិភាគពីបរិមាណ​ទិន្នន័យ​ដ៏ធំសម្បើម​របស់​បណ្ដាក្រសួង​ ស្ថាប័ន អង្គការអន្តរជាតិនិងសហគ្រាសជាង៥០០អង្គភាព។ លោក Hoang Van Cuong សាកលវិទ្យាធិការ​រងនៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ សមាជិក ក្រុមអ្នកនិពន្ធ បានឲ្យដឹងថា តាមរបាយការណ៍​នេះ ប្រសិ​នបើជំងឺត្រូវ បានគ្រប់គ្រងក្នុងខែមេសា នឹងមានសហគ្រាសប្រមាណ៥០%អាចបន្តរក្សា សកម្មភាព ហើយ៣០%​នឹងត្រូវកាត់បន្ថយទ្រង់ទ្រាយសកម្មភាពឬរងការ ក្ស័យធន។ ប៉ុន្តែ ប្រសិនបើជំងឺ​បន្ត​កើត​មាន​រហូត​ដល់​ដំណាច់​ត្រីមាស ទី២គឺសហគ្រាសនឹងជួបការលំបាកខ្លាំងណាស់។ លោក Cuong បានបន្ថែម ទៀតថា៖  
 
“របាយការណ៍នេះ​ផ្ដោតសំខាន់ទៅលើក្រុមដំណោះស្រាយចំនួន២។ ទីមួយ ប្រសិនបើយើង​គ្រប់គ្រង​បានជំងឺ​យ៉ាងឆាប់​ៗ ហើយផលប៉ះពាល់មិន សូវធ្ងន់ធ្ងរ គឺយើងនឹងដាក់ចេញដំណោះស្រាយមានលក្ខណៈឧបត្ថម្ភដល់ សហគ្រាស​ ក៏ដូចជាពលករ។ ផ្ទុយទៅវិញ ប្រសិនបើជំងឺបន្ត កើតមាន រហូតដល់ចុងឆ្នាំ គឺដំណោះ​ស្រាយ​នាគ្រានោះ​មិនត្រឹមតែជាការជួយឧបត្ថម្ភ ប៉ុណ្ណោះទេ ថែមទាំងត្រូវផ្លាស់ទៅការសង្គ្រោះ​សហគ្រាស​និង​សង្គ្រោះ​សេដ្ឋកិច្ច”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top