• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនការយល់ដឹងរបស់សហគមន៍អំពីអំពើហឹង្សាលើមូលដ្ឋានសមភាពយេនឌ័រ

នៅព្រឹកថ្ងៃទី ២០ ខែតុលា នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង  (KOICA) និងមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) បានបើកសិក្ខាសាលាវាយតម្លៃលទ្ធផលនៃការអនុវត្តគម្រោង “កសាងគំរូដើម្បីបង្ការនិងឆ្លើយតបទៅនឹងអំពើហឹង្សាលើស្ត្រីនិងកុមារីនៅវៀតណាម”។

សិក្ខាសាលាបូកសរុបគម្រោង “ការកសាងគំរូដើម្បីការពារនិងទប់ទល់នឹងអំពើហិង្សាលើស្ត្រីនិងកុមារីនៅវៀតណាម” (រូបថត៖ Vietnam+)

គម្រោងនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីអំពើហឹង្សា ជាពិសេសអំពើហឹង្សាផ្លូវភេទលើស្ត្រីនិងកុមារីនិងផ្លាស់ប្តូរឥរិយាបថនិងអាកប្បកិរិយាលើអំពើហិង្សា ផ្អែក លើមូលដ្ឋាននៃសមភាពយេនឌ័រ។     គម្រោងនេះបង្ហាញពីភាពបត់បែនក្នុងដំណើរការអនុវត្តន៍ ដើម្បីបំពេញតម្រូវការជាក់ស្តែងនៅប្រទេសវៀតណាម។ នៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងកើតឡើងនៅប្រទេសវៀតណាម អង្គការ UNFPA បានគាំទ្រនិងសម្របសម្រួលការ ចែកចាយឧបករណ៍ចាំបាច់ចំនួន ៤,០០០ ឈុត រួមទាំងរបស់របរចាំបាច់សម្រាប់ស្ត្រីនិងកុមារីរួមទាំងព័ត៌មានអំពីអំពើហឹង្សាលើស្ត្រីនិងកុមារី ផ្អែកលើសមភាពយេនឌ័រសម្រាប់ស្ត្រីមានហានិភ័យនៃអំពើហឹង្សានិងផលប៉ះពាល់ដោយកូវីដ -១៩ នៅខេត្ត Bac Giang និងទីក្រុងហូជីមិញ។

ដោយកោតសរសើរចំពោះលទ្ធផលនៃគម្រោងនេះ តំណាងអង្គការ UNFPA ប្រចាំនៅប្រទេស វៀតណាមលោកស្រី Naomi Kithara បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តនិងការគាំទ្ររបស់ UNFPA ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការលុបបំបាត់ អំពើ ហឹង្សា ឈរលើមូលដ្ឋានសមភាពយេនឌ័រ ដោយធានាថាស្ត្រីនិងកុមារីទាំងអស់រស់នៅដោយគ្មានអំពើហឹង្សា តាមនោះ  សម្រេចបាន របៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយធានាថា គ្មាននរណាម្នាក់ត្រូវបោះបង់ចោលពីក្រោយឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top