បក្ស រដ្ឋនិងប្រជាជនចិនគោរពយកចិត្តទុកដាក់ទំនាក់ទំនងជាមួយវៀតណាម
អនុវត្តតាមកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ រវាងបក្សទាំងពីរ រដ្ឋទាំងពីរ វៀតណាម-ចិន គណៈប្រតិភូជាន់ខ្ពស់បក្សកម្មុយនីស្តវៀតណាមដឹកនាំដោយលោក Pham Minh Chinh សមាជិកការិយាល័យនយោបាយលេខាមជ្ឈឹមបក្សបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។ នារសៀលថ្ងៃទី១១ធ្នូ នៅទីក្រុងប៉េកាំង លោក Zhao Leji សមាជិកការិយាល័យនយោបាយនិងជាលេខាមជ្ឈឹមបក្ស បានជួបសន្ទនាជាមួយ លោក Pham Minh Chinh ។ ថ្លែងមតិនៅទីនេះ លោក Zhao Leji បានអះអាងថា៖ បក្ស រដ្ឋ និងប្រជាជនចិន គោរពនិងយកចិត្តទុកដាក់ជាទីបំផុតចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយត្រៀមខ្លួនជាស្រេច ធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន រួមជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាមជំរុញទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែស៊ីជំរៅ ប្រសិទ្ធភាព ជាក់ស្ដែង។
រីឯ លោក Pham Minh Chinh បានអះអាងថា៖ បក្ស រដ្ឋវៀតណាមជានិច្ចកាលគោរព និងមានគោលបំណងថា៖ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ វៀតណាមនិងចិនកាន់តែអភិវឌ្ឍន៍ ហើយអះអាងថា៖នេះជាគោលការណ៍មុនក៏ដូចជាក្រោយ និងជាការជ្រើសរើសយុទ្ធសាស្ត្រ ផ្តល់អាទិភាពជួរមុខ ក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម ។ លោក Pham Minh Chinh ស្នើថា៖ នាពេលខាងមុខនេះ បក្សទាំងពីរ រដ្ឋទាំងពីរ ត្រូវប្រមូលផ្តុំទៅលើការបង្កើនទំនុកទុកចិត្តនយោបាយតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ បង្កើន និងលើកកំពស់ថែមទៀតយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពថែមទៀត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម