04/02/2021 14:56 GMT+7 Email Print Like 0

បក្សភាគស្ថានទូតវៀតណាមប្រចាំនៅកម្ពុជារៀបចំពិធីរំលឹកអនុស្សាវរីយ៍ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម

បក្ខជនអញ្ជើញអុជធូបឧទិ្ទសដល់លោកប្រធានហូជីមិញ (រូបថត៖ vov)
 

នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ បក្ខភាគនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានរៀបចំពិធីអុជធូបទានឧទិ្ទសដល់លោកប្រធានហូជីមិញ ក្នុងឱកាសរំលឹកគម្រប់ខួប ៩១ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម និងអបអរសារទរចំពោះជោគជ័យរបស់មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្ត។

ទោះបីជាបានជួបការលំបាកឧបសគ្គជាច្រើនដោយសាររងផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាលជំងឺ Covid-19 ក៏ដោយ ក្នុងរយៈពេលកន្លងមកនេះ បក្សភាគស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានៅតែបន្តសម្រេចបាននូវគោលដៅ និងភារកិច្ចដែលបានដាក់ចេញប្រកបដោយជោគជ័យ ជាពិសេសកិច្ចការកសាងបក្សត្រូវបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ។

ទន្ទឹមនឹងនេះដែរ ក្នុងឆ្នាំកន្លងមក បក្សភាគស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក៏បានបញ្ចូលបន្ថែមបក្ខជនថ្មីចំនួន ១៩ រូប រៀបចំវគ្គបំប៉ន និងលើកកម្ពស់ការយល់ដឹងផ្នែកនយោបាយ សម្រាប់បក្ខជនវ័យក្មេង ព្រមទាំងរៀបចំយុទ្ធនាការបរិច្ចាគថវិកានិងអំណោយជាសម្ភារៈបរិក្ខាដល់ជនរួមជាតិនៅតំបន់ភាគកណ្តាលវៀតណាម ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ក៏ដូចជាបងប្អូនអាណិកជនវៀតណាមដែលមានស្ថានភាពលំបាកលំបិននៅកម្ពុជាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ