25/08/2019 23:34 GMT+7 Email Print Like 0

នំបញ្ចុកខ្យងចិញ្ចើមថ្នល់

នំបញ្ចុក​ខ្យង​តាំងពីយូរ​បាន​ក្លាយជា​មុខ​ម្ហូប​មួយ ​មិនអាច​រំលង​ម៉ឹនុយ​អាហារ​របស់​អ្នក​ក្រុង​ហាណូយ​ និង​ ​ភ្ញៀវទេសចរ​ដែល​​អញ្ជើញ​មក​ទស្សនា​នៅ​រដ្ឋធានី​​។ ពេល​​ពិសា​អាហារ​នេះ ភ្ញៀវទេសចរ​នឹង​ទទួល​បាន​រសជាតិ​ឈ្ងុយ​ផ្អែម​នៃ​​ទឹក​សម្ល​ មាន​ប៉េង​ប៉ោះ​ រួម​ជាមួយ​នឹងភាព​ស្វិត​ ស្រួយ​ ដឹបៗរបស់​ខ្យង។​

អាហារ​នំបញ្ចុក​ខ្យង​ឈ្ងុយ​ឆ្ងាញ់​ ដោយ​​សារ​បាន​​ពួក​គាត់​ប្រើប្រាស់​ខ្យង​ហោង​ ជាប្រភេទ​ខ្យង​ សម្បករលី​ង​ មាន​ស្នែង​ ដើម្បី​ចម្អិន​។ សាច់វា​​ស្រួ​យ​ ដឹបៗ បន្ថែម​ជាតិ​ក្រមួន​ពណ៌​លឿង​​ ធ្វើ​ឱ្យ​ភ្ញៀវទេសចរ​កាន់តែ​ហូប​កាន់តែ​ជក់ចិត្ត​។​

រីឯ​ទឹក​សម្ល​ ពួកគាត់​ប្រើ​​ឆ្អឹង​ជ្រូក​ស្ងោរ​ចម្រាញ់​យក​ទឹក ​ព្រមជាមួ​យ​នឹង​ប៉េង​ប៉ោះ​​។​ ទឹក​សម្ល​នឹង​កំណត់​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​នៃ​នំបញ្ចុក​ខ្យង។​ បើ​ពិសា​នំបញ្ចុក​ខ្យង​មិនត្រូវ​​​​រំលង​ទឹក​ខ្មេះ​ ជាគ្រឿង​មានរសជាតិ​ជូរ​ ក្លិន​​បាយស្រា​ ពីព្រោះវា​ជា​រសជាតិ​ពិសេស​​របស់​វៀតណាម​ ហើយ​ក៏​បាន​​ដិត​ជាប់​នឹង​អារម្មណ៍​នៃ​អ្ន​ក​នៅ​​ឆ្ងាយពី​​ស្រុក​កំណើត​។ មានគ្រួសារ​ខ្លះ​ ទោះបី​​រស់​នៅ​​ឯបរទេស​រាប់​សិប​ឆ្នាំ​ តែ​មានឱកាស​ត្រឡប់មក​ក្រុង​ហាណូយ​ ប្រាកដ​ជា​​ទៅ​ពិសា​នំបញ្ចុក​ខ្យង​​នៅ​​ទីក្រុ​ង​បុរាណ​។ អង្គុយ​ប្រ​​ជុំគ្នា​​​ សំឡឹង​មើល​បង​ស្រី​លក់​ ដៃទាំង​​គូ​ដូច​ជា​ចាក់​ក្បាច់​​រាំ ចាប់​នំបញ្ចុក​ ស្រូប​ទឹក​សម្ល​ ដាក់​គ្រឿង​ជាដើម យ៉ាង​នេះ​ក៏​​មានអារម្មណ៍​សប្បាយ​ចិត្តទៅ​ហើយ​​។​




​​
ប្រការ​ពិសេស​ នំបញ្ចុក​ខ្យង​តែង​បាន​លក់​នៅតាម​ចិញ្ចើម​ថ្នល់​ក្រុង​ហាណូយ​។ អម្រែក​នំបញ្ចុក​ខ្យង​​បានក្លាយជា​អាហារ​ផ្សារភ្ជាប់​នឹង​វប្បធម៌ ​នៃ​អ្នក​ក្រុង​ហាណូយ​។ មិនមែន​ចៃដន្យ​ ដែល​នំបញ្ចុក​ខ្យង​ចិញ្ចើម​ថ្នល់​ក្រុង​ហាណូយ​ មាន​វត្តមាន​នៅ​លើ​ CNN (ទូរទស្សន៍​ល្បី​របស់​អាមេរិក) ជាច្រើនលើក​។​ ចុង​ភៅ​ល្បី​ លោក​ Anthony Bourdain ពេល​នៅមានជីវិតលោក​​តែង​សសើរ ​ពេល​បាន​ពិសា​នំបញ្ចុក​ខ្យង​​​ចិញ្ចើម​ថ្នល់ក្រុង​​ហាណូយ​ដ៏​ឈ្ងុយ​​ឆ្ងាញ់ ​នៅ​លើ​កម្មវិធី​ម្ហូប​អាហារ​​។​

អាចនិយាយថា​​ នំបញ្ចុក​ខ្យង​គឺជា​អាហារ​មិនអាច​រំលង​ និង​រួម​វិភាគទាន​ពិសេស​សម្រាប់​វប្បធម៌​ម្ហូបអាហារ​ តាម​ចិញ្ចើម​ថ្នល់​នៃ​អ្នក​ក្រុង​ហាណូយ​៕​

 


 អាសយដ្ឋាន​នំបញ្ចុកខ្យង​​ឈ្ងុយ​ឆ្ងាញ់​នៅ​ក្រុង​ហាណូយ​៖​

១. នំបញ្ចុក​ខ្យង​លោក​យាយលឿង​ (Luong) នៅ​អាសយដ្ឋាន​៖ លេខ​៣៤ - ៦៤​​ ច្រក​១៩១​ ផ្លូវ​ខឿង​ធឿង (Khuong Thuong) ខណ្ឌ​ដុង​ដា (Dong Da) ក្រុង​ហាណូយ​។ បើក​ទ្វារ​ពី​ម៉ោង​៧ព្រឹក​ ដល់ម៉ោង​៩យប់​។
២.​ នំបញ្ចុក​ខ្យង​​កូឡាន​ (Co Lan) អាសយដ្ឋាន​៖ លេខ​២៦ ច្រក​១៣៩ ផ្លូវ​ខឿង​ធឿង​ (Khuong Thuong) ខណ្ឌ​ដុង​ដា (Dong Da) ក្រុង​ហាណូយ​។ បើកទ្វារ​តែ​ពេល​ព្រឹក​។​
៣. នំបញ្ចុក​ខ្យង​មីង​ ប៊ែវ​ (Beo) អាសយដ្ឋាន​៖ លេខ​២ ផ្លូវ​ហ្វែញ៉ៃ (Hoe Nhai) ខណ្ឌបាឌិញ​ (Ba Dinh) ក្រុង​ហាណូយ​។ បើក​ទ្វារ​ពី​ម៉ោង​៦​​ព្រឹក​ ដល់​ម៉ោង​៩​យប់។
៤. នំបញ្ចុក​ខ្យង​មីង​ថេម​ (Them) អាសយដ្ឋាន​៖ លេខ​៦​ ផ្លូវ​ហាង​ចាយ​ (Hang Chai)  ខណ្ឌហ្វាង​គីម (Hoan Kiem) ក្រុង​ហាណូយ​។ បើកទ្វារ​ពី​៦​ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃត្រង់​។
 ៥. នំបញ្ចុក​ខ្យង​ហ្វ័រ​ញ៉ា​ (Hoa Nha) នៅ​អាសយដ្ឋាន​៖ លេខ​៤៩ ផ្លូវ​ភូតី​ហូ​ (Phu Tay Ho) ខណ្ឌ​តី​ហូ (Tay Ho) ក្រុង​ហាណូយ​។

 

 

 អនុវត្តន៍៖ ថាញ​យ៉ាង​
 

បណ្តាអត្ថបទបានផ្សាយ