នំគាវ លី ក្វឹកសឺ (Ly Quoc Su)
ទោះបីអាហារដ្ឋានតូច សាមញ្ញ មានតែពីរបីតុប៉ុណ្ណោះ ដូចជាអាហារដ្ឋានដទៃទៀត ប៉ុន្តែភាពល្បីបានសាយភាយគ្រប់ទិសទី ជាមួយនឹងបទពិសោធន៍ជិត៣០ឆ្នាំនៃអាហារដ្ឋាន មនុស្សគ្រប់គ្នាមិនពិបាកដើម្បីរកអាហារដ្ឋានគល់ជ្រៃនេះទេ។ លក្ខណៈពិសេសសម្រាប់សម្គាល់អាហារដ្ឋាននំគាវដ៏ល្បីនេះ នោះគឺ ជ្រៃចំណាស់មួយដើម បែកមែកត្រឈឹងត្រឈៃគ្រប់ដណ្តប់បរិយាកាស និងស្តង់លក់ប្រដាប់ប្រដាខាងមុខ ជាមួយនឹងនំគ្រប់មុខ ដែលបានចៀនឡើងពណ៌លឿងទុំ។ ក្នុងនោះមាននំគាវបានចាត់ទុកជា មុខនំមួយក្នុងចំណោមនំដែលបានធ្វើទៅតាមវិធីសាស្រ្តរូបមន្តសម្ងាត់ដ៏យូរឆ្នាំនៃវង្សត្រកូល។ លោកស្រី ង្វៀន មីឡុក (Nguyen My Loc) ម្ចាស់អាហារដ្ឋានគល់ជ្រៃឱ្យដឹងថា៖ ចាប់ពីឆ្នាំ១៩៨៣ អ្នកម្តាយ គឺលោកយាយ ង្វៀន ធីធ្វឹន (Nguyen Thi Thuan) ពេលចូលនិវត្តន៍ក៏បានបើកអាហារដ្ឋាននំគាវនេះ។ ក្នុងដំណើរការលក់ ការធ្វើស្នូលនំកាន់តែមានភាពពេញលេញជាង ភ្ញៀវទេសចរពិសាមានរសជាតិឆ្ងាញ់ ក៏អញ្ជើញមកកាន់តែច្រើនឡើង។
រូបមន្តធ្វើនំគាវ បានម្ចាស់អាហារដ្ឋានគល់ជ្រៃចែករំលែក៖ ចាប់តាំងពីជ្រើសទិញម្សៅមីឆ្ងាញ់ យកមកលាយច្របល់ដោយខ្លួនឯង ផ្អាប់ឡើងដំបែរ ធ្វើឱ្យមានកម្រិតទន់ ស្រួយតាមកំណត់ រហូតដល់ចំណែកសាច់ គឺជ្រើសយកសាច់ដុំស្រស់ មិនយកសាច់ហ្មត់បំណែកតូចៗ។ ដំបូងនៅឆ្នាំ១៩៨៣ ពេលទើបបើកអាហារដ្ឋាន មានភ្ញៀវអញ្ជើញមកតិចតួច ម្លោះហើយគ្រួសារនៅប្រើកាំបិតហាន់សាច់ជាចម្រៀក ក្រោយមកភ្ញៀវអញ្ជើញមកកុះករ ទើបត្រូវទិញម៉ាស៊ីនមកកិនផ្ទាល់ រួចលាយច្របល់សាច់ហាន់ សាច់ក្រក ផ្សិតខ្មៅ ផ្សិតត្រចៀកកណ្តុរ។ ក្រៅពីនោះនៅមានខ្ទឹមបារាំង ខ្ទឹមសម្ងួត មើមប៉ិគក់ លាយជាមួយនឹងប៊ីចេង ម្រេច។ ប៉ុន្មានឆ្នាំដំបូង នំមានថ្ងៃឆ្ងាញ់ មានថ្ងៃមិនឆ្ងាញ់ ប៉ុន្តែក្រោយមក មានរូបមន្តធ្វើ ធ្វើស្ទាត់ជំនាញ នំក៏មានកម្រិតឆ្ងាញ់ស្មើជាង។ គ្រាន់តែពីរនាទី បន្ទាប់ពីចូលអាហារដ្ឋានកម្មងនំ ភ្ញៀវបានបម្រើនៅនឹងតុជាមួយនឹងចានទាបនំគាវក្តៅៗ មានពណ៌លឿង មើលទៅចាប់ចិត្តជាខ្លាំង រសជាតិទ្លាន់ កាត់ជាដុំសមនឹងស្នូលខាងក្នុងដ៏ឈ្ងុយឆ្ងាញ់។ ពិសានំអមនឹងទឹកជ្រលក់ផ្អែម ដែលមានដាក់ល្ហុងពីរបីបន្ទះ និងបន្លែស្រស់មួយចានទាប។ ជាមួយនឹងរសជាតិពិសេសដោយឡែកនៃអាហារដ្ឋាន រៀងរាល់ថ្ងៃ អាហារដ្ឋានគល់ជ្រៃ បើកនៅម៉ោង៨ព្រឹក រហូតដល់ម៉ោង១០យប់។ សព្វថ្ងៃ អាហារដ្ឋានតែងផ្តល់នំ សម្រាប់ហាងឆ្ងាញ់ ផាន ប៊ូយចូវ (Phan Boi Chau)។ ក្រៅពីនោះ ជាមួយនឹងតម្លៃលក់១២ពាន់ដុងក្នុងនំមួយ មធ្យមរៀងរាល់ថ្ងៃអាហារដ្ឋាន លក់អស់រាប់រយនំ បម្រើតម្រូវការពិសានៃអ្នកក្រុង ក៏ដូចជាមិត្តភក្តិអន្តរជាតិដែលអញ្ជើញមកទេសចរណ៍នៅក្រុងហាណូយ៕
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញ់ឡុង
នំប៉័ងស៊ុបគោ
បាយមាន់ហូយអាន (Hoi An)
នំចេកចៀន
សាច់ជ្រូកខ្វៃតាមបែបប្រពៃណីពិសេស នៅភូមិដឿងឡាំម (Duong Lam)
មុខម្ហូបសាច់កូនគោចៀន ម៉ុកចូល (Moc Chau)
មុខម្ហូបបាញ់ត្រាងមូរសាច់គោ
នំប័ងស្រកានាគ
បាយដំណើបនិងបង្អែម ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម
ហូបនំបុ័ងនៅហាងនំប៉័ង ២៥
រសជាតិឈ្ងុយឆ្ងាញ់របស់កាហ្វេស៊ុតហាណូយ
នំបាញ់ខុក (Khuc) មីងឡាន - លក្ខណៈម្ហូបអាហារបុរាណនៅក្រុងហាណូយ
អំបុកបាយដំណើប រសជាតិនៃរដូវស្លឹកឈើជ្រុះនៅក្រុងហាណូយ
បាញ់កាញ់ក្តាមសេះ
នំយ៉ - ដួងព្រលឹងជនបទនៅកណ្តាលទីក្រុង
ហាងលក់នំបញ្ចុកសាច់ជ្រូកអាំងដែលលោកអតីតប្រធានាធិបតីអាមេរិក Obama ធ្លាប់បានមកនិងពិសា ក្នុងដំណើរទស្សនកិច្ច នៅប្រទេសវៀតណាម
នំបញ្ចុកខ្យងចិញ្ចើមថ្នល់
ប្រហិតត្រីក្រុងហាណូយ
ប្រហិតមេទឹកក្រុងហាណូយ
ភាពពិសេសនៃនំហឹរសាយហ្គន
ភាពសម្បូរបែបនៃនំប្រជាប្រិយភូមិភាគខាងត្បូង
នំបង្គា បឹងហូតី (Ho Tay)
ប៉ាតេសាច់ជ្រូក
ហ្វឺសាច់គោលក់នៅរដ្ឋធានីហាណូយ
ម្ហូបត្រី "ហ្វូស៊ីល” ឈ្ងុយឆ្ងាញ់
មាន់ខ្មៅចំហុយត្រឡាច