11/07/2021 13:01 GMT+7 Email Print Like 0

នៅថ្ងៃទី ១៨ ខែកក្កដា ប្រតិភូកីឡាវៀតណាមនឹងចេញដំណើរទៅចូលរួមអូឡាំពិកទីក្រុងតូក្យូ ២០២០

ពិធីចេញដំណើររបស់គណៈប្រតិភូកីឡាវៀតណាមទៅចូលរួមអូឡាំពិកតូក្យូ ២០២០ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែកក្កដានៅទីក្រុងហាណូយ។

តាមគម្រោង នៅថ្ងៃទី ១៨ ខែកក្កដា ប្រតិភូកីឡាវៀតណាមនឹងចេញដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០។ ពិធីចេញដំណើររបស់គណៈប្រតិភូកីឡាវៀតណាមទៅចូលរួមអូឡាំពិកតូក្យូ ២០២០ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែកក្កដានៅទីក្រុងហាណូយ។

ដើម្បីបងា្ករប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចំនួនអត្តពលិកដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹងរាប់បញ្ចូលតែអត្តពលិកដែលកំពុងហ្វឹកហាត់នៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាជាតិហាណូយប៉ុណ្ណោះ ហើយអត្តពលលិកដែលកំពុងហ្វឹកហាត់នៅមជ្ឈមណ្ឌលគ្រូបង្វឹកកីឡាជាតិភាគខាងត្បូង នឹងចូលរួមពិធីចេញដំណើរតាមទម្រង់អ៊ិនធឺរណែត។

សូមគូសបញ្ជាក់ថា កីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី ២៣ ខែកក្កដាដល់ថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២១ នៅទីក្រុងតូក្យូ (ប្រទេសជប៉ុន)។ បច្ចុប្បន្ន វៀតណាមមានអត្តពលិកចំនួន ១៨ នាក់ ដែលមានសមត្ថភាពចូលរួមព្រឹត្តិការណ៍អូឡាំពិកតូក្យូ ២០២០នេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ