08/11/2019 09:11 GMT+7 Email Print Like 0

នាយទាហានមួកបៃតងវៀតណាមប្ដេជ្ញាចិត្តសម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចអន្តរជាតិនៅស៊ូដង់


 បណ្ដាកម្មាភិបាល នាយទាហាននៃកងពេទ្យកម្រិត២លេខ២រំលឹកវិញ្ញាណក្ខ័ន្ធដល់វីរៈយុទ្ធជនពលីវៀតណាមនៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធ Bac Son (រូបថត៖TTXVN)
 

នាព្រឹកថ្ងៃ​ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានទៅគោរព វិញ្ញាណក្ខ័ន្ធ​នៅ​ប្រាង្គ​តម្កល់​សព​លោកប្រធានហូជីមិញ អុជធូបទៀនរំលឹក វិញ្ញាណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជនពលីនៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធ Bac Son ​ហើយ រៀបចំពិធីបំផុសការប្រឡងប្រណាំងបង្កើតស្នាដៃជូនលោកអ៊ុំហូសម្រាប់បណ្ដា កម្មាភិបាល យុទ្ធជននៃ​កង​ពេទ្យកម្រិត២លេខ២មុនពេលចេញដំណើរទៅកាន់ ប្រទេសស៊ូដង់ខាងត្បូង។
 
ថ្លែងនៅពិធី​នេះ វរសេនីយ៍ទោ Vo Van Hien នាយកកងពេទ្យកម្រិត២ លេខ២ បានសន្យាថា នឹងប្ដេជ្ញា​ចិត្ត​សាមគ្គី​គ្នា ជំនះពុះពារលើការលំបាកឧបសគ្គ សម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចដែលបានប្រគល់ជូន បង្កើនការ​រៀប​ចំ​សកម្មភាព សហប្រតិបតិ្តការជាមួយមិត្តរួមការងារអន្តរជាតិ។ ទន្ទឹមនឹងនោះ ឃោសនាយ៉ាង សកម្ម​អំពី​គោល​មាគ៌ា​កិច្ចការបរទេសរបស់បក្សនិងរដ្ឋវៀតណាម ក៏ដូចជា ទស្សនៈចូលរួមសកម្ម​ភាព​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិរបស់វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិផងដែរ។
 
ក្រោយ​រយៈពេល៥ឆ្នាំចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អ.ស.បមក វៀត​ណាម​បាន​បញ្ជូន​នាយ​ទាហាន​ចំនួ​ន​៤០​​នាក់ទៅបំពេញភារកិច្ចនៅក្នុង​ក្រុមបេសក​កម្ម​ប្រចាំ​នៅស៊ូដង់​ខាងត្បូង​និង​សាធារណៈ​រដ្ឋអាហ្វ្រិក​កណ្ដាល។ នាយ ទាហានចំនួន២៧នាក់បានបញ្ចប់​អាណត្តិបេសកកម្ម ក្នុងនោះមាន៧នាក់ត្រូវបាន អង្គការ​សហប្រ​ជាជាតិ​វាយតម្លៃថា បានសម្រេចភារកិច្ចយ៉ាងល្អនិងល្អឥ​តខ្ចោះ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ