នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី
ក្នុងក្របខ័ណ្ឌសន្និសីទជាន់ខ្ពស់ រំលឹកខួបអនុស្សាវរីយ៍លើកទី២០ ទិវាបង្កើតទំនាក់ទំនងសន្ទនាអាស៊ាន -រុស្ស៊ី តាមសេចក្ដីអញ្ជើញ របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ តាមម៉ោង Sochi (គឺយប់ថ្ងៃទី១៩ខែឧសភាតាមម៉ោងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានជំនួបសន្ទនា ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
ប្រធានាធិបតី រុស្ស៊ីលោក Vladimir Putin បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអះអាងថា៖ វៀតណាមជានិច្ចកាលជាអាទិភាពមួយក្នុងចំណោម អាទិភាពកិច្ចការបរទេសរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអោយដឹងថា៖ វៀតណាមត្រៀមខ្លួនជាស្រេច ជាស្ពានតភ្ជាប់ ដើម្បីអង្គភាពអាជីវកម្មរុស្ស៊ីបើកទូលាយសកម្មភាព នៅទីផ្សារប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍និយាយរួម និងអាស៊ាននិយាយដោយឡែក ជាពិសេសគឺក្នុងសភាពការណ៍ដែលវៀតណាម បាននិងកំពុងចុះហត្ថលេខា ចូលរួមកិច្ចព្រមព្រៀងពាជ្ជកម្មសេរីជាច្រើនជាមួយប្រទេសនិងតំបន់ជាច្រើន។
ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពបន្តរួមសហការជាមួយគ្នាអោយជិតស្និទ្ធិថែមទៀត និងយកចិត្តទុកដាក់ លើកកំពស់ប្រសិទ្ធិភាព កម្មវិធី និងគំរោងការណ៍សហប្រតិបត្តិការស្នូល ពិសេសគឺក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម ប្រេងឧស្ម័ន និងទេសចរណ៍។
ពិភាក្សាអំពីបំរ៉ែបំរួលដ៏ស្មុគ្រស្មាញនាពេលថ្មីៗនេះ នៅសមុទ្រខាងកើត ប្រធានាធិបតីលោក Vladimir Putin បានចែករំលែកថា៖ រុស្ស៊ីយកចិត្តទុកដាក់ជាច្រើន ចំពោះសភាពការណ៍នៅអាស៊ីអាគ្នេយ៍និយាយរួម និងនៅសមុទ្រខាងកើតនិយាយដោយឡែក ហើយអះអាងនូវគោលជំហររបស់រុស្ស៊ីគឺ ត្រូវដោះស្រាយជំលោះនៅសមុទ្រខាងកើត ដោយសន្តិវិធី ផ្អែកទៅលើការគោរពច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS) អនុវត្តគ្រប់គ្រាន់ និងប្រសិទ្ធិភាពសេចក្ដីថ្លែងការណ៍ ស្ដីអំពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត គាំទ្រអាស៊ាននិងចិនរួមសហការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម