14/01/2022 13:28 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ វៀតណាមអនុវត្តន៍ការប្ដេជ្ញាចិត្តនៅកិច្ចប្រជុំ COP ២៦

នារសៀលថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២ នៅទីក្រុងហាណូយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំជាតិទទួលបន្ទុកអនុវត្តន៍ការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងសន្និសីទលើកទី ២៦ នៃភាគីនានា ដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP ២៦) បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំដំបូងនៃគណៈកម្មាធិការដឹកនាំ។
 

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (រូបថត៖ VNA)
 
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VNA)


អញ្ជើញថ្លែងសន្និដ្ឋានកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៦ ក្នុងពិភពលោកដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដោយការប្រែប្រួលអាកាសធាតុ។ នៅ COP ២៦ វៀតណាមបានប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់សូន្យនៅត្រឹមឆ្នាំ ២០៥០ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ៣០% នៅឆ្នាំ ២០៣០។ ការអនុវត្តការប្តេជ្ញាចិត្តរបស់វៀតណាមនៅ COP ២៦ គឺសមស្របតាមកម្មវិធីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ជាតិឡើងវិញ ព្រមទាំងសមស្របនឹងនិន្នាការរបស់ពិភពលោកអំពីការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចឌីជីថល។

លោកនាយករដ្ឋមន្ត្រីបានលើកអនុសាសន៍អំពីខ្លឹមសារចំនួន ៨ ដែលគប្បីផ្ដោតសំខាន់ដូចជា៖ ផ្ទេរប្ដូរថាមពលបៃតង ថាមពលស្អាត; ផែនការកាត់បន្ថយការបំភាយឧស្ម័នមេតាន; កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់; កាត់បន្ថយយានយន្តដោយប្រើប្រាស់ឥន្ធនៈហ្វូស៊ីល លើកទឹកចិត្តឱ្យប្រើប្រាស់យានយន្តប្រើប្រាស់អគ្គិសនី; អភិវឌ្ឍន៍ព្រៃឈើដើម្បីស្រូបយក CO2; ការផលិតសម្ភារសំណង់ ការអភិវឌ្ឍ ទីក្រុងបៃតង; ជំរុញការផ្លាស់ប្តូរឌីជីថល; ជំរុញការផ្សព្វផ្សាយដល់ប្រជាជន និងសហគ្រាសផងដែរ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យសមាជិកនៃគណៈកម្មាធិការដឹកនាំ ក្រសួង និងស្ថាប័ននានាជួបសំណេះសំណាលជាមួយដៃគូម្ចាស់ជំនួយ អ្នកវិទ្យាសាស្ត្រ   ដើម្បីដកបទពិសោធន៍ និងទទួលបានប្រភពធនធានមនុស្ស សំដៅអនុវត្តន៍ការប្តេជ្ញាចិត្តរបស់វៀតណាមនៅក្នុងកិច្ចប្រជុំ COP ២៦ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ