20/12/2021 19:50 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ ការប្រើប្រាស់នាវាធំៗគឺជានិន្នាការថ្មី ដូច្នេះកំពង់ផែត្រូវតែរចនាឡើងដោយសមស្របតាមនិន្នាការអភិវឌ្ឍនេះ

នាព្រឹកថ្ងៃទី ១៩ ខែធ្នូ ក្នុងកម្មវិធីការងារនៅទីក្រុង Hai Phong នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានធ្វើការនៅកំពង់ ផែកុងតឺន័រអន្តរជាតិ Lach Huyen។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងថ្នាក់ដឹកនាំអគ្គក្រុមហ៊ុនកំពង់ផែថ្មី Saigon

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីនិន្នាការបច្ចុប្បន្នចំនួន ៥ គឺ៖ ជាដំបូង ការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅតែមានតម្លៃថោកបំផុត និងធំបំផុតនាពេលបច្ចុប្បន្ននេះ។ ទីពីរ ការប្រើប្រាស់នាវាធំៗគឺជានិន្នាការថ្មី ដូច្នេះការរចនាកំពង់ផែត្រូវតែសមស្របតាមនិន្នាការនៃការអភិវឌ្ឍន៍នេះ។ ការគ្រប់គ្រងដោយបច្ចេកវិទ្យាឌីជីថលគឺជានិន្នាការទី ៣ ជាមួយនឹងធនធានមនុស្សដែលអាចឆ្លើយតបនឹងការ គ្រប់គ្រងដោយបច្ចេកវិទ្យាឌីជីថល។ ទី៤ គឺត្រូវសាងសង់កំពង់ផែបៃតងស្អាត មិនបំពុលបរិស្ថាន។ ទី ៥ ការគ្រប់គ្រងត្រូវតែមានលក្ខណៈទំនើប ហើយត្រូវតែមានធនធានមនុស្សដែលមានសមត្ថភាពពេញលេញ។

ទាក់ទងនឹងការវិនិយោគលើប្រព័ន្ធចរាចរណ៍ផ្លូវគោកខាងក្រោយកំពង់ផែនៅតំបន់ Lach Huyen និងស្ពាន Tan Vu ថ្មី - Lach Huyen ២ នោះ លោកនាយករដ្ឋមន្ត្រីបានប្រគល់ការងារឲ្យអង្គភាពសំណង់ចំនួន ៣ ដើម្បីអនុវត្តន៍រួមមានក្រុមហ៊ុនភាគហ៊ុនកំពង់ផែ Hai Phong អគ្គក្រុមហ៊ុនកំពង់ផែថ្មី Saigon ក្រុមហ៊ុនភាគហ៊ុន Hataco ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ