26/11/2021 09:59 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីកម្ពុជាមានបំណងចង់ជំរុញការអភិវឌ្ឍពាណិជ្ជកម្មជាមួយវៀតណាម

នៅពេលអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Nguyen Huy Tang ជាឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជាដែល មកជួបសម្ដែងការគួរសមនៅវិមានសន្តិភាព រាជធានីភ្នំពេញនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកថា វៀតណាមនិងកម្ពុជាគួរតែពង្រឹងទំនាក់ទំនងពាណិជ្ចកម្ម ហើយឆ្ពោះទៅរកកិច្ចព្រមព្រៀងទ្វេភាគីមួយអំពី កសិកម្ម ជាពិសេសគឺវិស័យផលិតកសិកម្មនៅតំបន់ព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍនិងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ប្រភពទឹក និងការប្រយុទ្ធប្រឆាំងនឹងសត្វល្អិត ចង្រៃ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា។ (រូបថត៖ VOV)

នៅថ្ងៃទី២៤ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្ដែងគោលបំណងចង់បង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម។

នៅពេលអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Nguyen Huy Tang ជាឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជាដែលមក ជួបសម្ដែងការគួរសមនៅវិមានសន្តិភាព រាជធានីភ្នំពេញនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកថា វៀតណាមនិងកម្ពុជាគួរ តែពង្រឹងទំនាក់ទំនងពាណិជ្ចកម្ម ហើយឆ្ពោះទៅរកកិច្ចព្រមព្រៀងទ្វេភាគីមួយអំពីកសិកម្ម ជាពិសេសគឺវិស័យផលិតកសិកម្មនៅតំបន់ព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍនិងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ប្រភពទឹក និងការប្រយុទ្ធប្រឆាំងនឹងសត្វល្អិត ចង្រៃ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនក៏មានប្រសាសន៍ថា សកម្មភាពពាណិជ្ជ កម្មរវាងប្រទេស ទាំងពីរនៅតែត្រូវបានរក្សា ហើយមានលក្ខណៈបំពេញឲ្យគ្នាទៅវិញទៅមក ដោយទទួល បានកំណើនគួរឲ្យកត់សម្គាល់ក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ-១៩។ លោកក៏បានស្នើ ឲ្យប្រទេសទាំងពីរបើកជើងហោះហើរត្រង់ឡើងវិញផងដែរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានសន្យាថា នឹងធ្វើអស់ ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាមឲ្យកាន់តែរីកចម្រើន ជាពិសេសលើវិស័យនយោបាយ ការទូត ការពារជាតិ ពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩និងវិស័យផ្សេងៗទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 
 

បណ្តាព័ត៌មានបានផ្សាយ